CamNews

ព័ត៌មានជាតិ 

ស្រវឹងស្រា ខឹងប្រពន្ធស្តីឲ្យ យកពូថៅកាប់សម្លាប់ និងដុតផ្ទះចោល រួចសម្លាប់ខ្លួនឯង តាមក្រោយ

បាត់ដំបងៈ បុរសម្នាក់ មកពីចម្ការផឹកស្រាស្រវឹង តាមផ្លូវពេលដល់ផ្ទះ ខឹងប្រពន្ធស្តីបន្ទោសឲ្យខ្លាំង យកពូ ថៅកាប់សម្លាប់ប្រពន្ធខ្លួន និងដុតផ្ទះចោលឆេះម៉ត់ រួចសម្លាប់ខ្លួនឯងតាមក្រោយ កាលពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤ នៅចំណុចភូមិអូរជាំកណ្តាល ឃុំកំពង់ល្ពៅ ស្រុកសំឡូត ។

លោកវរសេនីយ៍ត្រី លី ប៊ួយ អធិការនគរបាល ស្រុកសំឡូតបានឲ្យដឹងថា កាលពីវេលាម៉ោង ២ និង៣០ នាទីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤នៅចំណុចភូមិអូរជាំកណ្តាល ឃុំកំពង់ល្ពៅ ស្រុកសំឡូត មាន ករណីឃាតកម្មមួយកើតឡើង បង្កដោយឈ្មោះ ហៀវ អ៊ី ភេទប្រុស អាយុ ៣៥ឆ្នាំ (ប្តីក្មេង) ដែលបានមក ពីធ្វើចម្ការ និងមានសភាពស្រវឹងផង លុះមកដល់ផ្ទះប្រពន្ធចាំយូរពេក ក៏បានស្តីបន្ទោស និងឈ្លោះគ្នាជា ខ្លាំង ធ្វើឲ្យបុរសជាប្តីខឹង បានទាញពូថៅកាប់ប្រពន្ធឈ្មោះ នុក នី អាយុ៥០ឆ្នាំ (មេម៉ាយ) មានកូន៥នាក់ ជាច្រើនពូថៅ បណ្តាលឲ្យស្លាប់ ហើយដុតផ្ទះខ្លួនដែលធ្វើអំពីឈើប្រក់ស្បូវទំហំ ៥គុណ៦ម៉ែត្រឆេះម៉ត់ ទាំងទ្រព្យសម្បត្តិ និងខ្មោច បន្ទាប់មកក៏យកពូថៅមកអារកខ្លួន រហូតដល់ស្លាប់នៅចម្ងាយ ពីផ្ទះប្រមាណ ជាង១០ម៉ែត្រ ។ បន្ទាប់ពីកើហេតុហើយ អ្នកជិតខាងបានរាយការណ៍ ប្រាប់សមត្ថកិច្ច ឲ្យចុះមកមើល ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងធ្វើកំណត់ហេតុនៅកន្លែងកើតហេតុ ដើម្បីធ្វើរបាយការណ៍ជូនថ្នាក់លើ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News