Tomatina គឺជាពិធីបុណ្យប៉េងបោះប្រចាំឆ្នាំដែលបានប្រារព្ធធ្វើឡើងនៅឯទីក្រុង Bunol ភាគ
ខាងកើតប្រទេសអេស្ប៉ាញ ។ តាមដងវិថីទាំងឡាយបានប្រែក្លាយជាពណ៌ក្រហម ដោយ
សារតែអ្នកចូលរួមបានយកប៉េងប៉ោះមកគប់គ្នាលេងយ៉ាងសប្បាយ ។ ប៉េងប៉ោះប្រមាណជា ១២០តោនត្រូវបានយកមកប្រើប្រាស់នៅក្នុងពិធីនេះ ។
ពិធីបុណ្យនៅឆ្នាំនេះទទួលបានការចូលពីមហាជនទូទៅរួមប្រមាណជា ៤០,០០០នាក់ ក្នុង
នោះមានទាំងប្រជាជនក្នុងតំបន់និងទេសចរណ៍បរទេសជាច្រើនផងដែរ ។ ច្បាប់នៃការលេង
ល្បែងនេះគឺមានវិន័យច្បាស់លាស់ណាស់ រាល់អ្នកដែលចូលរួមគឺត្រូវតែធ្វើអោយប៉េងប៉ោះ
ទាំងនោះបែកជាមុនសិនមុននឹងគប់ទៅលើអ្នកដទៃ ដើម្បីកាត់បន្ថយការប៉ះទង្គិច ។ ម្យ៉ាងវិញ
ទៀតពួកគេក៏ត្រូវបានក្រើនរំលឹកអោយស្លៀកពាក់សំលៀកបំពាក់ចាស់ៗក្នុងការចូលរួមពិធី
ផងដែរ ព្រោះអាចបោះចោលបាននៅក្រោយពេលពេលនៃកម្មវិធីបញ្ចប់ ។ ពួកគេក៏អាចពាក់
វែនតាផងដែរដើម្បីការពារទឹកប៉េងប៉ោះចូលក្នុងភ្នែក ។
ភ្ញៀវទេសចរណ៍អូស្រ្តាលីម្នាក់ឈ្មោះ Keeran Fitzgerald បានអោយដឹងថា"វាជាព្រឹត្តិការណ៍
ដ៏អស្ចារ្យបំផុតនៅក្នុងឆាកជីវិតរបស់ខ្ញុំ" ។ មានអ្នករងរបួសមិនតិចអ្នកឡើយនៅក្នុងពិធីនេះ
តែក៏មិនមានជំលោះណាមួយកើតឡើងនោះឡើយ ។
ដើម្បីប្រារព្ធធ្វើនូវពិធីដ៏គួរអោយចាប់អារម្មណ៍មួយនេះទីក្រុង Bunol បានចំណាយប្រាក់ប្រ
មាណជា ១០០,០០០ អឺរ៉ូ (ប្រហែល ១៣៥,០០០ ដុល្លាអាមេរិច)សំរាប់ពិធីទាំងមូល ដែល
ក្នុងនោះ ៣០,០០០អឺរ៉ូ(៤០,៥០០ ដុល្លាអាមេរិច) គឺចំណាយលើប៉េងប៉ោះ ។សមត្ថកិច្ចប៉ូលីស
ចំនួន ២០០នាក់ត្រូវបានដាក់ពង្រាយដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់នៃពិធីផងដែរ ។
Tomatina គឺជាពិធីបុណ្យប្រពៃណីមួយដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃពុធ
ក្នុងសប្តាហ៍ចុងក្រោយនៃខែសីហា ។ ហើយឆ្នាំនេះត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុង Bunol
ភាគខាងកើតប្រទេស អេស្ប៉ាញ ដែលប្រវត្តិដើមនៃព្រឹត្តិការណ៍នេះគឺត្រូវបានគេដឹងថាចាប់
កំណើតឡើងពីសង្គ្រាមចំណីអាហារមួយរវាងក្មេងៗជាមិត្តភក្តិនឹងគ្នាកាលពីនៅកុមារភាព
នាទសវត្សរ៍ឆ្នាំ ៤០ ។
មកដល់ដើមទសវត្សរ៍ឆ្នាំ ៥០ សង្គ្រាមចំណីអាហារត្រូវបានហាមឃាត់ និងនៅឆ្នាំ ១៩៥៧
ទើបទទួលបានការអនុញ្ញាឡើងវិញ ។ ហើយចាប់តាំងពីពេលនោះមកពិធីនេះត្រូវបានបើក
ចំហរកាន់តែទូលំទូលាយជាង និងទទួលបានការគាំទ្រក៏ដូចជាការចូលរួមកាន់តែខ្លាំងឡើង
ផងដែរ ។
(ពី Dantri & YuTube.com)
រដ្ឋា