ភ្នំពេញ ៖ រថយន្ដដឹកឥដ្ឋមួយគ្រឿង បានបង្កគ្រោះថ្នាក់ចរាចរ បុករះម៉ូតូ និងរថយន្ដ ដែលកំពុង
បើកពីមុខ បណ្ដាលឱ្យរងការខូចខាត ចំនួន៣គ្រឿង ក្នុងនោះអ្នក បើកម៉ូតូម្នាក់ រងរបួសស្រាល
កាលពីវេលាម៉ោង ១២រសៀល ថ្ងៃទី១៥ ខែសីហានេះ ស្ថិតនៅមុខក្រសួង សង្គមកិច្ច នៅតាម
បណ្ដោយផ្លូវព្រះមុនីវង្ស ខណ្ឌចំការមន ។
សេចក្ដីរាយការណ៍ពីកន្លែងគ្រោះថ្នាក់ ចរាចរបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្ដដឹកឥដ្ឋ
១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកំពង់ស្ពឺ ៣អា ០៥៤៥ បានធ្វើដំណើរតាមបណ្ដោយ
ផ្លូវព្រះមុនីវង្សក្នុង ទិសដៅពីជើងទៅត្បូង លុះដល់មុខក្រសួងសង្គមកិច្ចស្រាប់តែដាច់ហ្វ្រាំង រួច
ហើយជ្រុលទៅបុកបុរសម្នាក់ កំពុងជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ បណ្ដាលឱ្យអ្នកបើកម៉ូតូរងរបួស
ស្រាល ។ ភ្លាមៗនោះរថយន្ដបង្កបានជ្រុលទៅបុករថយន្ដឡង់គ្រីស័រ១គ្រឿងពាក់ខ្មៅ ពាក់ស្លាក
លេខ ភ្នំពេញ ២អិល ៣៩៧៧ បណ្ដាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រួចរថយ្ដបង្កមិនទាន់អស់
ល្បឿនបាន ជ្រុលទៅបុករថយន្ដម៉ាក ម៉ែកសឺដែស ពណ៌ កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ
២អឺ ៣១៨០ រងការខូចខាតផងដែរ ។ ក្រោយកើតហេតុ អ្នកបើករថយន្ដដែលគេមិន ស្គាល់អត្ដ
សញ្ញាបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ដរបស់ខ្លួនម៉ូតូនិងរថយន្ដ២គ្រឿងទៀត របស់ជនរង
គ្រោះត្រូវបានសមត្ថកិច្ច យកទៅរក្សាទុករង់ចាំការដោះស្រាយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល