CamNews

គ្រោះថ្នាក់ 

រួចជីវិតផុតពីសេចក្តីស្លាប់ក្រោយពីរថយន្តមកប៉ះ ពេញទំហឹង

កាមេរ៉ាសន្តិសុខផ្នែកខាងក្រៅនៅផ្សារទំនើបមួយក្នុងប្រទេស ប្រេស៊ីល ថតបាននូវ Clip
វីដេអូមួយស្តីអំពីស្រ្តីម្នាក់ត្រូវបានរថយន្តជ្រុលចង្កូតមកប៉ះពេញមួយទំហឹង តែមិនមានគ្រោះ
ថ្នាក់អ្វីឡើយគឺគ្រាន់តែដួលប៉ុណ្ណោះតែក្រោយមកអាចងើបឡើងដើរវិញបានធម្មតា ។

តាមរយៈ Clip វីដេអូបានអោយឃើញថាមានស្រ្តីម្នាក់នោះកំពុងតែដើរលើចិញ្ចើមផ្លូវក្បែរ
ផ្សារទំនើបនោះ ស្រាប់តែមានរថយន្តតូចមួយព្យាយាមគេចពីម៉ូតូមួយដែលបើកទទឹងពីមុខ
រួចក៏បានជ្រុលចង្កូតមកប៉ះស្រ្តីនោះពេញមួយទំហឹងតែម្តង ។ ស្រ្តីរូបនោះបានឃើញនិង
ព្យាយាមគេចចេញដែរតែមិនទាន់ ។ អ្នកបើករថយន្តនោះក៏បានខ្ទាតចេញស្របគ្នាពេល
ដែលបានទៅប៉ះស្រ្តីនោះផងដែរ លុះក្រោយមកអ្នកទាំងពីរអាចងើបដើរបានជាធម្មតា គឺ
គ្មាននរណាម្នាក់មានគ្រោះថ្នាក់ដល់ជីវិតរឺរបួសនោះឡើយ ។


(ពី DT & YouTube)
យ៉ាវីន

Tags: