CamNews

តារា 

ពាន​​រង្វាន់​​របស់ សារាយ សក្ខណា ពី​ឆ្នាំ​​មុន ធ្លាក់​​ទៅ​​លើ ព្រីម លីហ្សា ទាំង​​ហួស​​ចិត្ត

ភ្នំពេញ៖ តារាសម្ដែងត្រៀមបោះបង់អាជីពរបស់ខ្លួនឆាប់ៗ ក្រោយរៀបការ នាង សារាយ សក្ខណា
បានលេងខ្លួនយ៉ាងឡូយឆាយ ប្រៀបបានទៅនឹង តារាសម្ដែងបរទេស នៅថ្ងៃប្រគល់ពានអាណា
ចក្រតារា និងគិតថានាងត្រូវបានស៊ីដាច់គេ ក្នុងនាមជាតារាសម្ដែងស្រីស្រករក្រោយ ។ រ៉ូបខ្មៅវែង
ដល់ដី ឆែកដល់ភ្លៅ បានបញ្ចេញជើងដល់ស្រឡូន របស់នាង។ ចំណែកមុខរបស់នាង តុបតែងបែប
សិចស៊ី មើលស្ទើរតែមិនស្គាល់ថា ជាសារាយ សក្ខណា ដែលជាតារាសម្ដែងខ្មែរ ។

កម្មវិធីប្រកាសពានរង្វាន់ ធ្វើទៅជារឿយៗ ដែលពានបានទៅលើតារាសម្ដែងដទៃ ព្រោងព្រាត តែ
មិនមែនជានាង ។ យ៉ាងណាគេសង្កេតឃើញទឹកមុខនាង នៅតែញញឹមអបអរមិត្តរួមអាជីព។ ដល់
តំណែងតារាសម្ដែងស្រីលេចធ្លោរ ប្រចាំឆ្នាំ ដែលនាងធ្លាប់បានពានពីឆ្នាំមុន យ៉ាងស័ក្ដិសមបំផុត
ស្រាប់តែឆ្នាំនេះ ពានបានរត់ទៅតារាសម្ដែងស្រី ព្រីម លីហ្សា ដែលគ្មានស្នាដៃលេចធ្លោរអ្វីបន្តិច
ទាល់តែសោះ ប្រចាំឆ្នាំ ២០១៣នេះ ធ្វើឲ្យអ្នកណាៗក៏យកដៃ គួកទ្រូងហួសចិត្តគ្រប់ៗគ្នា។

បន្ទាប់ពីប្រកាសថា ព្រីម លីហ្សា ជាតារាសម្ដែងស្រីលេចធ្លោរប្រចាំឆ្នាំបែបនេះ តារាៗជាច្រើនក្នុង
កម្មវិធីនាំគ្នា ជជែកគ្នាលាន់ថា អុញម៉េចចឹង..? លេចធ្លោ១ត្រង់ណា ? អត់ដែលឃើញសម្ដែងស្អីផង
ហ្នឹង..? មិនត្រឹមតែតារាគ្នាឯងទេ អ្នកគាំទ្រ សារាយ សក្ខណា ក្នុងហ្វេសប៊ុកវិញ នាំគ្នាផុសពេញ
ហ្វេសប៊ុកថា មិនសមសោះ សក្ខណា ល្បីណាស់ ស្នាដៃវិញ ២០១៣នេះ ច្រើនណាស់ ។ អ្នកខ្លះ
វិញ បាននិយាយថា គួរតែជា សារាយ សក្ខណា ព្រោះសូម្បីតែការស្លៀកពាក់នាងក៏លេចធ្លោរដែរ
តាមអី ព្រឹម លីហ្សា ល្បីតែពូកែអួតរឿងសម្លៀកបំពាក់ ។

តារាសម្ដែងប្រុសល្បីឈ្មោះយូរឆ្នាំម្នាក់ បានខ្សឹបប្រាប់ LookingTODAY ថា ហួសចិត្តណាស់..! ចេះ
តែឲ្យដែរ មិនមើលថា អ្នកល្បី មិនល្បី មិនចេះមើលទេអី.. ។ ឆ្នាំនេះពានភ្លាវៗសម្បូរណាស់ តែយើង
នឹងគាំទ្រឲ្យធ្វើបន្តទៀត ព្រោះកម្មវិធីនេះ ល្អតែ សុំឲ្យសុក្រឹតជាងនេះបន្តិច ។

ប្រភពពីក្រុមហ៊ុនសប្បាយ បាននិយាយថា តាមពិតក្រុមហ៊ុនធ្វើអី គឺសុក្រឹតណាស់។ ម្យ៉ាងពានដែល
ព្រឹម លីហ្សា ទទួលបាន ជាពានដែលបានមកពីការបោះឆ្នោត តាមរយៈសារដែលផ្ញើរមកពីប្រព័ន្ធទូរ
ស័ព្ទនានា ពិសេសមានក្រុមហ៊ុនមួយ ចាំសង្កេតមើលយ៉ាង យុត្តិធម៌បំផុត នេះជាសារដាស់តឿនដល់
តារាៗ ដែលត្រូវមានទំនាក់ទំនងល្អជាមួយអ្នកគាំទ្ររបស់ខ្លួន ព្រោះល្បីៗហើយ តែខ្វះការគាំទ្រ ក្នុង
ប្រព័ន្ធនេះក៏ពិបាកដែរ ។

ចំណែកម្ដាយ សារាយ សក្ខណា វិញ បាននិយាយថា ពានមិនសំខាន់ទេ អ្វីដែលសំខាន់ យើងគាំទ្រ
នឹងលើកស្ទួយវិស័យសិល្បៈយើងទាំងអស់គ្នា យើងធ្លាប់បានមកហើយង៊ីចឹង គួរតែឲ្យអ្នកមិនធ្លាប់
បានម្ដង ក៏ល្អម្យ៉ាងដែរ។ បើគេសង្កេតមើលក្នុងប្រព័ន្ធហ្វេសប៊ុក វិញ សារាយ សក្ខណា មានអ្នកគាំ
ទ្រ ជាច្រើនម៉ឺននាក់ ។ ចំណែក ព្រីម លីហ្សា មិនមានច្រើនប៉ុន្មានទេ ពេល ព្រីម លីហ្សា បង្ហោះរូប
ម្ដងៗ មានអ្នកចូលចិត្តមិនដល់មួយរយអ្នកផង ខុសពីសក្ខណា វិញ រូបមួយសន្លឹកយ៉ាងតិចបំផុត ក៏
មួយពាន់អ្នកដែរ ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: saray sakhena entertainment khmer star actress mc