CamNews

មិនគួរឲ្យជឿ 

CEO វ័យក្មេងជុំវិញពិភពលោក

កើតចេញពីគំនិតច្នៃប្រឌិតរបស់ខ្លួន ក្រុមក្មេងទាំងនេះស្រាប់តែបានក្លាយជាអ្នកជំនួញ វ័យ
ក្មេងគួរអោយមោទនភាព ។
១.នាង Leanna Archer
នៅពេលដែលត្រូវបានមិត្តភក្តិសរសើរពីសក់ស្អាត និងសួរអំពីអាថ៌កំបាំងនៃការថែរក្សាសក់
នាង Leanna Archer ស្រាប់តែដុះគំនិតថ្មីមួយក្នុងការធ្វើមុខជំនួញលើផលិតផលថែរក្សាសក់
ទាំងខ្លួននាងនៅអាយុ ១១ឆ្នាំនៅឡើយ ។ ហើយបច្ចុប្បន្ននាង Leanna Archer មានអាយុ
ឆ្នាំ១៥ និងកំពុងតែកាន់កាប់ក្រុមហ៊ុនផលិតផលថែរក្សាសក់មួយដែលផលិតឡើងពីធម្មជាតិ
ផងដែរ ។

ឆ្នាំកន្លងទៅក្រុមហ៊ុនរបស់នាង Leanna រកចំណូលបានប្រមាណជា ១០០,០០០ដុល្លា
អាមេរិចនិងនៅចុងឆ្នាំនេះការប៉ាន់ស្មានអំពីចំណូលរបស់ក្រុមហ៊ុននឹងកើនឡើងបីដងបើ
ធៀបជាមួយឆ្នាំកន្លងទៅនោះ ។ ទន្ទឹមនឹងគ្នានេះដែរ Leanna កំពុងតែមានគំរោងពង្រីក
បន្ថែមនូវបណ្តាញលក់ផលិតផលរបស់ខ្លួននៅទូទាំងប្រទេសអាមេរិចទាំងមូលទៀត
ផងដែរ ។ Leanna បាននិយាយថា " គ្មានបុគ្គលណាម្នាក់ដែលទទួលបានជោគជ័យដោយ
មិនធ្លាប់ឆ្លងកាត់ការបរាជ័យនោះទេ" ។
២.Robert Nay
អាស្រ័យដោយគំនិតច្នៃប្រឌិតនិងបានបង្កើតឡើងនូវល្បែងកំសាន្ត Bubble Ball,ក្មេងប្រុស
Robert Nay ដែលកំពុងសិក្សានៅថ្នាក់ទី៨ នៅឡើយ បច្ចុប្បន្នគេបានក្លាយជានាយក
ក្រុមហ៊ុនល្បែងកំសាន្តផ្ទាល់ខ្លួនមួយ ផងដែរ ។ Robert ចូលចិត្តលេងល្បែងកំសាន្តណាស់
ហើយជាទូទៅគេតែងតែបង្កើតឡើងនូវប្រភេទល្បែងកំសាន្តថ្មីៗដើម្បីបំពេញចំណង់ចំណូល
ចិត្តរបស់គេផ្ទាល់ទាំងគេមិនដែលបានរៀននូវជំនាញការសរសេរកម្មវិធីនៅលើ កុំព្យូទ័រ តាំង
ពីដំបូងមកនោះ ។

ក្នុងរយៈពេលមួយខែ Robert អាចសំរេចបាន ៤០០០ code របស់ហ្គេម Bubble Ball ។ ឪពុក
ម្តាយរបស់គេក៏បានជួយដល់គេផងដែរដែលបានទិញ Laptop ប្រភេទ Macbook មួយគ្រឿង
និងបានទិញកម្មសិទ្ធនៃកម្មវិធី ហ្គេមដែលមានតំលៃ ១២០០ដុល្លាអោយទៅ Robert ។
Bubble Ball អាចលេងបានលើគ្របឧបករណ៍របស់ Apple និង Android ហើយមកដល់ពេល
នេះចំនួនអ្នកចូលទាញយក (Download) មានចំនួន ៧លានដង ។
៣.Mark Bao
ពេល Mark Bao ឡើងថ្នាក់ទីប្រាំ គេបានសរសេរកម្មវិធី(Application) មួយក្នុងគោលបំណង
ជួយសំរួលដល់ការធ្វើលំហាត់ដ៏ច្រើនដែលគ្រូដាក់អោយមកធ្វើនៅផ្ទះ ។ ក្រោយមកគេបាន
យកកម្មវិធីនោះចំលងចូលក្នុងថាសស៊ីឌី ដើម្បីលក់អោយមិត្តភក្តិដែលរៀននៅថ្នាក់ជាមួយ
គ្នាក្នុងតំលៃ ៥ដុល្លាក្នុងស៊ីឌីមួយបន្ទះ ។ លុះពេលដែលរូបគេបានចូលទៅរៀននៅមធ្យម
សិក្សា Mark បានសរសេរនូវកម្មវិធីថ្មីមួយទៀតដែលឈ្មោះថា Debateware ដែលជាកម្មវិធី
សំរាប់ក្រុមអ្នកធ្វើការពិភាក្សាកំរិតមធ្យសិក្សាក៏ដូចជាពួកអ្នករៀននៅមហាវិទ្យាល័យ រួមជា
មួយនឹងគំរោង ក៏ដូចជាសមិទ្ធិផលផ្សេងៗទៀត ។

ទន្ទឹមនឹងការករកើតឡើងនៃគេហទំព័រ threewords.me ឈ្មោះរបស់ Mark ត្រូវបានមនុស្ស
ជាច្រើនស្គាល់ ។ ត្រឹមតែ ៣សប្តាហ៍គេហទំព័រមួយនេះទទួលបានគណនីចូលរួមចំនួន
២៥០,០០០ គណនី អ្នកចូលរួម ៥លានអ្នក ៤,៣លានពាក្យត្រូវបាន update និង ១៧លាន
អ្នកចូលទៅកាន់គេហទំព័រនោះ ។ ក្រោយមកទៀរ Mark បានលក់គេហទំព័ររបស់គេទៅ
អោយអ្នកម៉ៅការ Internet ដើម្បីយកប្រាក់មកធ្វើជាដើមទុនក្នុងការបង្កើតនូវអ្វីដែលជាបំណង
ក៏ដូចជាក្តីស្រម៉ៃរបស់គេជាបន្ត ។

Mark Bao ធំដឹងក្តីនៅឯ Wellesley Massachusetts,កាលពីមានអាយុ ៤ឆ្នាំ គេបានតាមឪពុក
ម្តាយដែលជាគ្រូពេទ្យជំនាញផ្នែកជំងឺមហារីក ធ្វើចំណាកស្រុកពីប្រទេសចិនទៅកាន់ប្រទេស
អាមេរិច ។បច្ចុប្បន្ន Mark Bao គឺជានិស្សិតឆ្នាំទីមួយនៃសាកលវិទ្យាល័យ Bentley នៅឯ
Waltham, រដ្ឋ Massachusetts សហរដ្ឋអាមេរិច ។
៤.Lizzie Marie Likness
ដើម្បីចង់សំរេចនូវក្តីស្រម៉ៃ ចង់រៀនជិះសេះ,Lizzie ពេលនោះអាយុទើបតែ ៦ឆ្នាំបានមាន
គំនិតធ្វើនំដុតយកទៅលក់ នៅផ្សារ ។ ក្រោយមករបរនេះកាន់តែទទួលបានអតិថិជនកាន់
តែច្រើន Lizzie ក៏មានគំនិតបង្កើតនូវ Lizzie Marie Cuisine ដែលជាកន្លែងបង្រៀនធ្វើម្ងូប
ដែលមានប្រយោជន៍ដល់សុខភាព រស់នៅយូរអង្វែង ។

អាស្រ័ដោយមានទេពកោសល្យខាងចំអិន Lizzie ទទួលបានការអញ្ជើញជាច្រើនពីចុងភៅ
ជំនាញៗអោយទៅបង្ហាញស្នាដៃ និងតែងតែបានបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍ជា
ញឹកញាប់ផងដែរ ។ Lizzie ក៏ត្រូវបានជ្រើសតាំងជាតំណាងប្រធានរបស់សមាគមន៍ផ្នែកជំងឺ
បេះដូងរបស់អាមេរិច ហើយបច្ចុប្បន្ននេះ Lizzie មានកម្មវិធីចំអិនអាហារផ្ទាល់ខ្លួននៅលើ
ទូរទស្សន៍ទៀតផងដែរ ៕
(ពី Zing)
រដ្ឋា

Tags: