CamNews

ព័ត៌មានជាតិ 

ខឹងគេញ៉ែស្រីស្នេហ៍ របស់ខ្លួន ទៅហៅបក្ខពួក មកដេញកាប់គេ ត្រូវកម្លាំង អ ហ ក្រុងប៉ោយប៉ែត ចាប់ញាត់ទ្រុង

បន្ទាយមានជ័យ ៖ ក្មេងស្ទាវ ៣នាក់ ត្រូវកម្លាំង អ ហ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនញាត់ទ្រុង កាល
ពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៣ នៅចំណុចផ្លូវទៅវត្តថ្មី ម្តុំស្តង់កាប់ជ្រូក ក្នុងភូមិបាលិលេយ្យ១
សង្កាត់ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ក្រោយពីធ្វើសកម្មភាព ដេញកាប់ភាគីជម្លោះរបស់ខ្លួន
ឲ្យរបួស ព្រោះរឿងប្រចាន់ខឹងគេ ញ៉ែមិត្ត ស្រីរបស់ខ្លួន។

លោក ហម ម៉ុត បានឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៣នេះថា ជនសង្ស័យ ទី១ ឈ្មោះ ឡេង
ប៊ុនធឿន ហៅអាតយ ភេទប្រុស អាយុ ២០ ឆ្នាំ ទី២ ឈ្មោះ ម៉េង ខេម ភេទប្រុស អាយុ ១៨ ឆ្នាំ ជា
ជនដៃដល់ និងទី៣  ឈ្មោះ ប៊ុន ពៅ ភេទប្រុស អាយុ ២១ ឆ្នាំ ពួកគេទាំងនេះរស់នៅក្រុងប៉ោយប៉ែត
មានមុខរបរ មិនពិតប្រាកដ។ ក្រៅពីនេះដកហូតបាន កាំបិតផ្គាក់១ ។

លោក ហម ម៉ុត បានបន្តថា ការឃាត់ខ្លួនជនសង្ស័យ ត្រូវបានធ្វើឡើង កាលពីវេលាម៉ោង១១ យប់
ថ្ងៃទី១០ ខែ មិថុនា ឆ្នាំ ២០១៣ ក្រោយពីទទួលបានពាក្យបណ្តឹង ពីពលរដ្ឋរងគ្រោះម្នាក់ ឈ្មោះ លឹម
សោភ័ណ ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត រងរបួសខ្នងត្រង់បោះដៃ
ផុត រយះធ្ងន់ធ្ងរ ដោយគាត់បានអះ អាងថា មានជនសង្ស័យទាំង ៣ នាក់ ដេញកាប់ប៉ងសម្លាប់គាត់
ខណៈដែលកំពុងរត់ម៉ូតូឌុប ។

តាមចម្លើយសារភាព របស់ជនសង្ស័យទាំង ៣ នាក់ បានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះ ឡេង
ប៊ុនធឿន ស្រវឹងស្រា ខឹងគេញ៉ែមិត្តស្រីរបស់ខ្លួនម្នាក់ នៅចំណុចបរិវេណកាស៊ីណូ ក្រោយមកបាន
រត់ទៅហៅបក្ខពួក របស់ ខ្លួនមកដេញកាប់ជនរងគ្រោះម្នាក់ នៅចំណុចផ្លូវទៅវត្តថ្មី តែត្រូវបុរសមិន
ស្គាល់ឈ្មោះបានលោតចុះពីម៉ូតូឌុបរួចរត់គេចខ្លួនបាត់ ពួកគេក៏ដេញកាប់ទាំងអ្នកម៉ូតូឌុប បណ្តាល
ឲ្យជនរងគ្រោះរបួសធ្ងន់ធ្ងរ ។

ក្រោយសួរនាំជនសង្ស័យទាំង ៣ នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋាន អ ហ
ខេត្តបន្ទាយមាន ជ័យ ដើម្បីឲ្យការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការ
តាមច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ