CamNews

ព័ត៌មានវីដេអូ 

កាយវិការរាំ Baby One More Time បង្កការចាប់អារម្មណ៍ច្រើន

ការសំដែង Interpretative Dance  របស់អ្នកសំដែង David Armand ក្នុងកម្មវិធី Fast and Loose នៅលើទូរទស្សន៍ BBC កំពុងត្រូវបានគេចាប់អារម្មណ៍ខ្លាំងដោយសារតែកាយវិការរបស់គាត់។
ការសំដែងកាយវិការអោយសមស្របទៅនឹងបទចម្រៀងត្រូវបានគេពេញនិយមច្រើនក្នុងសម័យ
នេះ ប៉ុន្ដែកាយវិការមួយដែលត្រូវបានគេមើលឃើញថា ប្រកបដោយភាពច្នៃប្រឌិត បង្កសំណើច
និងសមស្របបំផុតទៅនឹងបទចម្រៀងគឺមានតិច។ សូមណែនាំលោក អ្នក ជួបនឹង David Armand ជាអ្នករាំគួរអោយចាប់អារម្មណ៍បំផុត។



កាយវិការ "Tell me baby"


"my loneliess ..."


....is killing me" ក្នុងបទចម្រៀង Baby one more time របស់ Britney Spears


មានស្រុកកំណើតនៅអង់គ្លេស តារាសំដែងអាយុ ៣៥ឆ្នាំ David Armand ធ្លាប់ចូលរួមថតខ្សែភាព
យន្ដយ៉ាងច្រើន ប៉ុន្ដែថ្មីៗនេះគាត់បានធ្វើអោយទស្សនិកជននៅពាសពេញពិភពលោកចាប់
អារម្មណ៍នៅពេលដែលបានបញ្ចេញសមត្ថភាពផ្នែក Interpretative Dance របស់ខ្លួនក្នុងកម្មវិធី
Fast and Loose កាលពីឆ្នាំទៅ។ ចាប់ពីពេលនោះមក David Armand បានចូលរួមសំដែងនៅគ្រប់
ទិសទី៕

ដោយ ៖ សូរីយ៉ា
ប្រភព​ ៖ YT/2S


Tags: star video news