បន្ទាប់ពីនាំយក កីឡាករ ២ រូបពីក្រុម Southampton រួចមកឥលូវនេះ Brendan Rodgers បាននាំ យកកីឡាករទី ៣ ពីក្រុម Southampton មកចូលក្រុម Liverpool ទៀតហើយ បន្ទាប់ពីបាត់ Luis Suarez ។
កីឡាករនោះ មានឈ្មោះថា Dejan Lovren ដែលជាកីឡាករ សញ្ជាតិ ក្រូអាតវ័យ ២៥ ឆ្នាំ ។ បើ តាមប្រភព ព័ត៌មានបាន អោយដឹងថា លោកគ្រូ Brendan Rodgers បានតាមប្រម៉ាញ់ កីឡាករ នេះជាយូរ ណាស់មកហើយ តាំងតែពីថ្ងៃ បើកការទិញដូរ កីឡាករឯណោះ ។ ទីបំផុត Lovren យល់ព្រម ផ្ទេរមកក្រុម Liverpool ក្នុងតំលៃ ២០ លានផោន ។ ជាមួយនិងតំលៃ ២០ លានផោន នេះបានធ្វើអោយ Lovren ក្លាយជាកីឡាករ ខ្សែការពារ ដែលថ្លៃជាងគេរបស់ Liverpool ដែលពី មុនកីឡាករ Mamadou Sakho មានតំលៃ ១៨.៦ លានផោន ដែលជាតំលៃ ផ្ទេរពីក្រុម PSG មក Liverpool ។
គួរបញ្ជាក់ផងដែរថា Lovren បានចុះកុងត្រា ៥ ឆ្នាំហើយជាមួយនិង Liverpool ហើយកីឡាករ ម្នាក់នេះជាកីឡាករទី ៣ ហើយដែលផ្ទេរចេញពី Southampton មកតាមមិត្តភក្តិ ខ្លួន ២ នាក់ទៀត ដែលមានដូចជា Adam Lallana និង Rickie Lambert ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail