CamNews

កំសាន្ត 

Justin Bieber មានរឿងជាមួយនិង Orlando Bloom ដោយសារតែរឿងអាស្រូវ ទាក់ទងប្រពន្ធគេ

កាលពីម្សិលមិញនេះ Justin Bieber ត្រូវបានគេ រាយការណ៍មកថា ត្រូវបានតារាសំដែង Orlando Bloom ដែលត្រូវជាអតីត ស្វាមីរបស់តារាម៉ូដែល Miranda Kerr ដាក់មួយកណ្តាប់ដៃ តែមិនត្រូវ ។



បើតាមប្រភព ព័ត៌មាន បានអោយដឹងថា Orlando Bloom បានហក់ទៅវាយ Justin Bieber ដោយ សារតែ Justin Bieber ប្រើពាក្យមិនសមរម្យ ទៅលើរូបគេ ។ កំហឹងក៏បានជះឡើ់ង បូករួមជាមួយ និងរឿងអាស្រូវ Justin Bieber ទាក់ទងជាមួយ Miranda Kerr កាលពីនៅជាប្តីប្រពន្ធទៀត វាក៏បាន ធ្វើអោយមានការ ប្រវាយប្រតប់ និងទាស់ទែង ពាក្យសំដី ។ ចំណែកឯ ប្រភពផ្សេងទៀត បានឲ្យ ដឹងថា Justin Bieber មិនបាននិយាយអ្វីឡើយ តែត្រូវ Orlando Bloom ស្ទុះមកវាយតែម្តង ។ បន្ទាប់ ពីបានកើតហេតុ នៅក្នុងភោជនីយដ្ឋាន នៅទីក្រុង Ibzia នៅប្រទេស Spain នោះរួចមក Justin Bieber មិនហ៊ាននៅ ទីនោះទៀតឡើយ ហើយក៏បានចេញ មកក្រៅហាង ។ ប្រភពព័ត៌មាន ដែល នៅជិតនោះ បានអោយដឹងថា នៅពេលដែលចេញ មកក្រៅ Justin Bieber មិនទៅណាឆ្ងាយទេតែ នៅនិយាយគ្នាលេង ជាមួយមិត្តភក្តិ ហើយថែមទាំង ឌឺដងពីក្រោយខ្នង Orlando Bloom ទៀត ។



បន្ទាប់ពីរឿងនៅ ក្រៅមិនអស់ចិត្ត Justin Bieber វាយប្រហារ Orlando Bloom តាមបណ្តាញសង្គម Instagram ដោយផុសរូប ស្រីស្អាត Miranda Kerr ដែលជាអតីតភរិយារបស់ Orlando Bloom តែត្រូវ លុបចោលវិញ ។ ក្រោយមកទៀត Justin Bieber មិនទាន់អស់ចិត្តឡើយ ដោយផុសរូប Orlando Bloom អោនមុខចុះ នៅក្នុងកម្មវិធីមួយ ។



គួរបញ្ជាក់ផងដែរថា Justin Bieber ត្រូវបានលេចលឺព័ត៌មានថា តាមទាក់ទង Miranda Kerr តាំងតែ ពីចុងឆ្នាំ ២០១២ ដែលកាលនោះ Miranda Kerr នៅជាភរិយារបស់ Orlando Bloom នៅឡើយ ។ តែយ៉ាងណាមិញ បន្ទាប់ពី ពួកគេបែកគ្នា Orlando Bloom ក៏ត្រូវបានគេឃើញថា ទាក់ទងជាមួយ Selena Gomez ផងដែរ ។ ឥលូវនេះត្រូវ បានទស្សនិកជន ជជែកវែកញែក យ៉ាងក្តៅគគុកថា តើ ពួកគទាំង ២ ឈ្លោះគ្នាដោយសារ Miranda Kerr ឬក៏ Selena Gomez ?

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: star singer actor model miranda kerr justin bieber orlando bloom selena gomez