CamNews

ព័ត៌មានជាតិ 

ស្រុក៦ នៅខេត្តបាត់ដំបង ខ្យល់ព្យុះ បណ្តាល ឲ្យខូចផ្ទះ ១៧២ខ្នង

បាត់ដំបងៈ នៅល្ងាចថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៣ នៅស្រុកចំនួន៦ ក្នុងខេត្តបាត់ដំបង ទទួល
រងគ្រោះធម្មជាតិ ខ្យល់ព្យុះ លាយភ្លៀង បណ្តាលឲ្យខូចផ្ទះ ១៧២ខ្នង មនុស្ស របួស២នាក់
ខូចខាត់សម្ភារៈមួយចំនួនទៀត។

យោងតាមរបាយការណ៍ របស់ស្នងការនគរបាល ខេត្តបាត់ដំបង បានឲ្យដឹងថា នៅល្ងាចថ្ងៃទី
២៥ ខែមីនា ឆ្នាំ២០១៣ មានស្រុកចំនួន៦ ទទួលរងការខូចខាត ដោយ សារ ខ្យល់ព្យុះមាន៖
ទី១ស្រុកសង្កែក្នុង ឃុំអន្លង់វិល ខូចខាតប៉ើង ដំបូល ១០ខ្នង ទី២នៅស្រុកមោងឬស្សី ក្នុងឃុំ
ព្រៃស្វាយ ខូចខាតប៉ើងដំបូល១៤ខ្នង ដួលរលំទាំង ស្រុង៤ខ្នង ទី៣នៅស្រុកសំពៅ លូនក្នុង
ឃុំសេរីមានជ័យ ខូចខាតប៉ើងដំបូលអស់៧៨ខ្នង ដួលរលំទាំងស្រុង ចំនួន២៤ខ្នង របួសមនុស្ស
២នាក់ ខូចម៉ូតូ២គ្រឿង និងគោយន្ត១គ្រឿង ទី៤នៅស្រុកគាស់ក្រឡ ក្នុងឃុំធិបតីខូចខាតប៉ើង
ដំបូល៣០ខ្នង ដួលរលំទាំងស្រុងចំនួន៧ខ្នង ទី៥នៅស្រុកថ្មគោលក្នុងឃុំអូតាគី ឃុំតាពូង ខូច
ខាត១៨ខ្នង ដួលរលំទាំងស្រុង៣ខ្នងនិងទី៦ នៅស្រុកកំរៀងក្នុងឃុំតាហែនខូចខាតប៉ើងដំបូល
២២ខ្នង ដួលរលំទាំងស្រុងចំនួន៤ខ្នង។

គួរបញ្ជាក់ថា នៅក្នុងខែមិនាឆ្នាំ២០១៣ មានភ្លៀង និងខ្យល់ព្យុះបានកើតឡើង ជាបន្តបន្ទាប់នៅ
តាមបណ្តាស្រុកផ្សេងទៀតក្នុងខេត្ត ទទួលរងការខូចខាតផ្ទះ ប្រជាពលរដ្ឋជាច្រើន ខ្នងទៀតផង
ដែរ។

បច្ចុប្បន្ន សមត្ថកិច្ចនិងអាជ្ញាធរ មូលដ្ឋានកំពុងចុះស្រង់ស្ថិតិ ពីការខូចខាតផ្ទះ សំបែងរបស់ ប្រជា-
ពលរដ្ឋ និងធ្វើរបាយ ការណ៍ ជូនដល់ថ្នាក់លើ។

អាជ្ញាធរខេត្តបាត់ដំបង បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋទូទៅ ក្នុងខេត្តបាត់ដំបងថា សូម
ប្រជាពលរដ្ឋ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នបំផុត រាល់ពេល មានភ្លៀង និងខ្យល់ព្យុះទាំង
ឡាយ ដែលកើតមាន ឡើង គឺត្រូវរតរកទីកន្លែង មានសុវត្តិភាព ដើម្បីការពារអាយុជីវិត ដែល
បណ្តាលមកគ្រោះថ្នាក់មានរន្ទះបាញ់ ជាដើម និងត្រូវនៅឲ្យឆ្ងាយ ពីវត្ថុដែល មានជាតិដែក មិន
ត្រូវ បើកទូរស័ព្ទដៃ និងវិទ្យុនៅពេល មានភ្លៀងឡើយ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ