ជាការពិតណាស់ ក្រុមអ្នកស្រាវជ្រាវនៅក្នុងបន្ទប់ពិសោធរបស់កាសែត
The New York Times កំពុងមានកញ្ចក់ដែលអាចឱ្យពួកគេអានព័ត៌មានបាន
នៅពេលចូលទៅក្នុងបន្ទប់ទឹក។កញ្ចក់នេះត្រូវបានពួកគេហៅថា កញ្ចក់ទិព្វ។
ដែលត្រូវបានបំពាក់ដោយកាមេរ៉ា ប្រភេទ សេនស៊ើរ Kinect កញ្ចក់នេះអាចនឹងដឹងបាន
នូវកាយវិការនិងសំដីនិមួយៗរបស់អ្នកដែលឈរនៅចំពោះមុខកញ្ចក់ តាមរយៈនេះវានឹង
បង្ហាញព័ត៌មាននៅលើកញ្ចក់។វាក៏អាចបង្ហាញពីអាកាសធាតុ វេដីអូ ឬការកត់ត្រាចំណាំ
ដើម្បីរំលិកដល់អ្នកប្រើប្រាស់នៅពេលពួកគេឈរលុបមុខឬតុបតែងខ្លួន។
ជាងនេះទៅទៀត អ្នកប្រើប្រាស់ក៏អាចផ្ញើអ៊ីមេល ទិញរបស់របរតាមអ៊ីធឺរណិត ឬចែក
រំលែកព័ត៌មានដល់អ្នករស់នៅក្នុងផ្ទះជាមួយគ្នា។ប៉ុន្ដែ ការដាក់កញ្ចក់បែបនេះនៅក្នុង
បន្ទប់ទឹក តើវាជាការចាំបាច់ដែរឬទេ?
យោងតាមការស្ទង់មតិរបស់អង្គការអាមេរិក Association for Continenceជនជាតិអាមេរិក
ម្នាក់ៗ មានមុខនៅក្នុងបន្ទប់ទឹកជាមធ្យម១ម៉ោងក្នុង១ថ្ងៃ ហើយភាគច្រើននៃរយពេលនេះ
ពួកគេចូលទៅងូតទឹកឬអង្គុយលើបង្គន់ មិនមែនឈរនៅមុខកញ្ចក់នោះទេ។
ទន្ទឹមនឹងនេះ នៅក្នុងបន្ទប់ទឹកក៏ជាកន្លែងដែលមានមេរោគនិងរបស់មិនល្អជាច្រើនផងដែរ
ជាពិសេសគឺនៅពេលអ្នកចាក់ឬចុចទឹកបន្ទប់ខណៈដែលអ្នកមិនបានបិទគម្របវា ពេល
នោះមេរោគនានានឹងមានឱកាសសាយភាយខ្លួនទៅកាន់កន្លែងផ្សេង ដូចជានៅលើជញ្ជាំង
ចានលាងមុខព្រមទាំងកញ្ចក់ទិព្វនោះផងដែរ។ដូច្នេះកញ្ចក់ទិព្វប្រហែលជាមិនល្អសមស្រប
សម្រាប់បន្ទប់ទឹកក្នុងផ្ទះរបស់អ្នក៕
សូរិយ៉ា
(ស្រង់ពី Tinhte)