បុរសម្នាក់ឈ្មោះ Stephen Gough អាយុ ៥២ឆ្នាំ ជាជនជាតិអង់គ្លេសត្រូវបានចាប់ខ្លួនក្រោម
បទ"អាក្រាតកាយនៅទីសាធារណៈ" ដែលរយៈកាលកន្លងមកថ្មីៗនេះលោក Stephen
Gough ធ្លាប់បានជាប់គុកជាច្រើនលើកច្រើនសាររួចមកហើយដោយសារតែចំណង់ចំនូល
ចិត្តរបស់គាត់ ។
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី ១៨ ខែធ្នូឆ្នាំ ២០០៨ លោក Stephen Gough ត្រូវមានទោស
ជាប់គុក ១២ខែក្រោមបទចោទប្រកាន់លោកបានអាក្រាតកាយនៅទីកន្លែងសាធារណៈ ។
បន្ទាប់ពីលោកត្រូវបានដោះលែងត្រឹមតែ ៣០វិនាទីប៉ុណ្ណោះលោកត្រូវបានចាប់ខ្លួនសារជាថ្មី
ខណៈពេលដែលលោកអាក្រាតកាយចេញពីគុក ។
ថ្ងៃទី ៨ខែសីហាឆ្នាំ ២០១០ លោក Stephen Gough ត្រូវបានចាប់ខ្លួនជាថ្មីម្តងទៀតក្រោមបទ
ចោទប្រកាន់ អាក្រាតកាយនៅទីសាធារណៈ ។ នៅក្រោយពេលដែលត្រូវចាប់ខ្លួន លោក
Stephen Gough បានបដិសេធមិនព្រមស្លៀកពាក់នៅចំពោះមុខតុលាការ ដែលទង្វើនេះបាន
ធ្វើអោយលោក Stephen Gough ត្រូវបន្ថែមទោសលើទោសមុនពីបទមើលងាយតុលាការ ។
លោកត្រូវតុលាការកាត់ទោសអោយជាប់គុក ២១ខែ លុះក្រោយមកតុលាការបានបន្ថយមក
ត្រឹមតែ ១៥ខែ ២៦ថ្ងៃវិញ ។
រាល់ការកាត់ទោសរបស់តុលាការដែលមានលោក Stephen Gough ចូលរួមជាញឹកញយត្រូវ
បានពន្យាពេលជាច្រើនលើកច្រើនសារ ដើម្បីអោយបុគ្គលិកតុលាការរកក្រដាសមកទុក
ដើម្បីអោយលោក Stephen Gough អង្គុយដោយយកមូលហេតុថា " ដើម្បីអនាម័យ" ។
កាលពីថ្ងៃទី ២៤ ខែសីហា កន្លងទៅថ្មីៗនេះបន្ទាប់ពីជាប់គុកអស់រយៈពេល ៦៥៧ថ្ងៃ និងត្រូវ
បានតុលាការដោះលែងអោយមានសេរីភាពវិញ លោក Stephen Gough ត្រូវបានចាប់ខ្លួនជា
ថ្មីក្រោយពេលត្រឹមតែ មួយនាទីបន្ទាប់ពីតុលាការដោះលែង ពីបទលោកបានបន្តអាក្រាត
កាយនៅតាមទីសាធារណៈ ។
លោក Stephen Gough ធ្លាប់មានកិត្តិនាមល្បីល្បាញថាជា" អ្នកទេសចរណ៍អាក្រាតកាយ"
បន្ទាប់ពីលោកបានធ្វើដំណើរចេញពី Land�s End (ជ្រោយខាងត្បូងចក្រភពអង់គ្លេស) មក
កាន់ John O�Groats ( Scotland,ជ្រោយភាគខាងជើងចក្រភពអង់គ្លេស) ដោយការអាក្រាត
កាយ ។ លោក Stephen Gough បានអោយដឹងថាការហាមឃាត់លោកមិនអោយអាក្រាត
កាយក្នុងការធ្វើដំណើរតាមទីសាធារណៈនេះ គឺជាការរំលោភសិទ្ធនិងសេរីភាពរបស់មនុស្ស
ទូទៅ ៕
(ពី Dantri)
យ៉ាវីន