ភ្នំពេញ : មន្រ្តីកងរាជអាវុធហត្ថវ័យចំណាស់ម្នាក់ បាន ដេញវាយគេឯង ព្រមទាំង គំរាមបាញ់
សម្លាប់ភាគីម្ខាង ទៀត បណ្តាលឲ្យផ្អើលឆោ ឡោ និងធ្វើឲ្យកកស្ទះពេញ ផ្លូវ ខណ:ជិះម៉ូតូទាក់
ដៃចង្កួត គ្នាហើយដួលរលាត់ដៃ ជើង តិចតួច ។
ហេតុការណ៍នេះ បានកើតឡើង នៅចំណុចភ្លើងស្តុប កៅដាយ តាមបណ្តោយផ្លូវ២០៥ កែង
មហាវិថី ម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន នាវេលាម៉ោង ៣រសៀល ថ្ងៃទី១១
ខែតុលា ឆ្នាំ២០១៣ ។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា បុរសដែល អាងខ្លួនធ្វើជាកងរាជអាវុធហត្ថនោះ
ជិះម៉ូតូម៉ាកគុប មូល ពណ៌ស្លែ ធ្វើដំណើរ តាមបណ្តោយ ផ្លូវ២០៥ ពេលមកដល់ចំណុចកើត
ហេតុ កែងផ្លូវម៉ៅសេទុង ម៉ូតូរបស់មន្រ្តីកងរាជអាវុធហត្ថ បានគេចជង្ហុក ក៏បណ្តាលឲ្យទៅប៉ះ
ដៃចង្កូត ម៉ូតូបុរសម្នាក់ទៀត ដែលធ្វើ ដំណើរច្រាស់ទិសគ្នា ពី លិចទៅកើត ។
ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់នេះ សាក្សីបានឲ្យដឹងថា មន្រ្តីកងរាជអាវុធហត្ថខាងលើ បានជិះ
ម៉ូតូ តាមបណ្តោយ ផ្លូវលេខ២០៥ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកែងផ្លូវ ម៉ៅសេ
ទុង ក៏បានទាក់ដៃចង្កូត ជាមួយ បុរស វ័យចំណាស់ម្នាក់ ដែលកំពុងជិះម៉ូតូគុបជ្រុង ក្នុងទិសដៅ
បញ្ច្រាសទិសគ្នា បណ្តាលឲ្យម៉ូតូទាំងពីរគ្រឿងដួល រង ការខូចខាត ប៉ុន្តែមិនមាននរណាម្នាក់រង
របួសធ្ងន់ធ្ងរឡើយ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជន រិះគន់នោះ គឺបុរសជាមន្រ្តីកងរាជអាវុធហត្ថ បាន
ដេញ វាយភាគីរងគ្រោះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ ក៏ដូចជានគរបាល មូលដ្ឋាន
ផងដែរ ។
ដេញវាយភាគីម្ខាងទៀតអស់ចិត្តហើយ មន្រ្តីកងរាជអាវុធហត្ថនោះ បានបញ្ចេញប្ញកពារ និងប្រើ
សម្តីគំរោះគំរើយ គំរាមរក បាញ់សម្លាប់បុរស វ័យចំណាស់ដែលជាភាគីរងគ្រោះដូចគ្នានោះថែម
ទៀត។
នៅក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរនេះសមត្ថកិច្ចបាន បញ្ជាក់ថា បើយោងទៅតាម ការវាស់វែង
និងសាក្សីនៅ កន្លែងកើតហេតុនិយាយរៀបរាប់នោះ គ្រោះថ្នាក់ចរាចរ ខាងលើនេះ គឺបង្កឡើង
ដោយមន្រ្តីកងរាជអាវុធហត្ថ ។ ប៉ុន្តែអ្វីដែលជារឿង អយុត្តិធម៌ខាងលើនេះ គឺបុរសវ័យចំណាស់
ដែលរងគ្រោះ ជាអ្នកសងសំណង ទៅឲ្យភាគី ខាងមន្រ្តីកងរាជ អាវុធហត្ថទៅវិញ ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល