ភ្នំពេញ: ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាស ដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅកម្ពុជា
បញ្ឈប់ការផ្សាយពាណិជ្ជកម្មឱសថ Gofen 400 របស់ក្រុមហ៊ុនមេហ្គា ឡាយសាយអិនស៍ ភីធី
វ៉ាយ លីមីតធីត បន្ទាប់ពីក្រសួងសុខា ភិបាលបញ្ជាក់ថា ធ្វើតេស្តធ្លាក់ API និងប្រកាសលុប
ចោលការអនុញ្ញាត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន ដែលចុះហត្ថលេខាដោយលោក អ៊ុក ប្រាថ្នា កាល
ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ បានទទូចស្នើសុំម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងចាងហ្វាងកា
សែត ទស្សនាវដ្តីទាំងអស់ បញ្ឈប់ការផ្សាយពាណិជ្ជកម្មឱសថ Gofen 400 របស់ក្រុមហ៊ុន មេ
ហ្គា ឡាយសាយអិនស៍ ភីធីវ៉ាយ លីមីតធីត ដោយយោងទៅតាមការស្នើរបស់ក្រសួងសុខាភិ
បាលកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣។
ក្នុងសេចក្តីប្រកាស ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី៣១ ខែកក្កដា បាន
បន្តថា «បច្ចុប្បន្ន ឱសថ Gofen 400 របស់ក្រុមហ៊ុន មេហ្គា ឡាយសាយអិនស៍ ភីធីវ៉ាយ លីមីត
ធីត ត្រូវបានក្រសួង សុខាភិបាល បញ្ជាក់ថា បានធ្វើតេស្តធ្លាក់ API និងលិខិតលេខ ០២៩២
អបស/ឱអបស ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ របស់ក្រសួងសុខាភិបាល ស្តីពីការអនុញ្ញាតឲ្យ
ផ្សព្វផ្សាយពាណិជ្ជកម្ម ឱសថ Gofen 400 ត្រូវបានប្រកាសថា ទុកជាមោឃៈ»។
ក្រសួងព័ត៌មានដើម្បីជៀសវាងនូវ លទ្ធផលអវិជ្ជមានអំពីការផ្សព្វផ្សាយនោះ បានអំពាវនាវដល់
ម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងចាងហ្វាងកាសែត ទស្សនាវដ្តី ទាំងអស់ ត្រូវបញ្ឈប់ការផ្សាយ
ពាណិជ្ជកម្មឱសថ Gofen 400 ជា បន្ទាន់ ចាប់ពីពេលផ្សាយដំណឹងនេះតទៅ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល