CamNews

ភាពយន្ត 

ការរើសតួឯក ក្នុងរឿង «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» រងការរិះគន់

រឿង «មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ដែល​បាន​ដឹក​នាំ​ដោយ​លោក​ស្រី​អែន​ជឺលីណា ជោលី សហការណ៍​ជាមួយ​លោក ប៉ាន់ រិទ្ធី បាន​ឆ្លុះ​បញ្ជាំង​ពី​ការ​រម្លឹក​ការ​ចង​ចាំ​ឡើង​វិញ​នៃ​កូ​ន​ស្រី​កម្ពុជា​ម្នាក់ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

រឿង​មួយ​នេះ គឺ​ជា​រឿង​ពិត​របស់​អ្នក​ស្រី​ Loung Ung ហើយ​អ្នក​ស្រី​បាន​សហការណ៍​សរសេរ​រឿង​នេះសម្រាប់​ខ្សែ​ភាព​យន្ត​ជាមួយ​លោក​ស្រី​អែន​ជឺលីណា ជោលី។ ក្នុង​កំឡុង​ជ្រើ​សរើស​តួ​ក្មេង​ស្រី សម្តែង​ជា​តួ​អ្នក​ស្រី​ Loung Ung អ្នក​ដឹកនាំ​រឿង​ខ្នាត​ហូលីវូត​មួយ​នេះ បាន​ទៅ​កាន់​មណ្ឌល​កុមារ​កំព្រា រោង​សៀក និង​សាលា​ដាច់​ស្រយាលផ្សេងៗ ដើម្បី​ស្វែង​រក​ក្មេង​ស្រី​ណា​ ដែល​ធ្លាប់​ជួប​ការ​លំបាក​។

ក្នុង​ការ​ជ្រើស​រើស​តួឯក លោក​ស្រី​អែន​ជឺលីណា ជោលី បាន​លេង​ហ្គេម​ ជាមួយ​កុមារ​ទាំង​នោះ ដោយ​ការ​ដាក់​ប្រាក់​លើ​តុ ហើយ​ឲ្យ​ពួក​គេ​គិត​ពី​មូល​ហេតុ​ ដែល​ពួក​គេ​ត្រូវ​ការ​ប្រាក់​ទាំង​នោះ។ បន្ទាប់​មក​ក៏​ឲ្យ​ពួក​គេ​លួច​ប្រាក់​ទាំង​នោះ ហើយ​អ្នក​ដឹក​នាំ​រឿង​ធ្វើ​ពុតជា​ចាប់​បាន ចុង​ក្រោយ​ក្មេងៗ​នឹងត្រូវ​​និយាយ​កុហក។​

ស្រី​ម៉ុច គឺ​ជា​ក្មេង​ស្រី​តែ​ម្នាក់​គត់ ដែល​សម្លឹង​មើល​ប្រាក់​ទាំង​នោះ​យូរ​ជា​ង​គេ។ នៅ​ពេល​ដែល​នាង​ត្រូវ​បាន​បង្ខំ​ឲ្យ​ ហុច​ប្រាក់​មក​វិញ ស្រី​ម៉ុច​ក៏​បាន​បង្ហាញ​នូវ​អារម្មណ៍​យ៉ាង​ល្អ។ នៅពេល​សួរ​ថាតើ នាង​ត្រូវ​ការ​ប្រាក់​ដើម្បី​អ្វី ស្រី​ម៉ុច​ឆ្លើយ​ថា គឺ​​ជី​តា​របស់​នាងបាន​ស្លាប់​ ហើយ​គ្មាន​លុយ​ធ្វើ​បុណ្យ​សព​ឲ្យ​បាន​ត្រឹម​ត្រូវ។  

ការ​ធ្វើ​ពិសោធន៍​ជា​មួយ​ក្មេង​ នឹង​ហ្គេម​បែប​នេះ បាន​ធ្វើ​ឲ្យ​​លោក​ស្រី​អែន​ជឺលីណា ជោលី រង​ការ​រិះ​គន់ ដោយ​សារ​តែ​ លេង​ហ្គេម​ចិត្ត​វិទ្យា​ដ៏​សាហាវ​ ជាមួយ​កុមារ​ក្រី​ក្រ។

តែ​ទោះ​ជា​យ៉ាង​ណា​ក្តី ស្រី​ម៉ុច ពិត​ជា​សម្តែង​បាន​យ៉ាង​ល្អ​ក្នុង​រឿង«មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ដោយ​នាង​បាន​បង្ហាញ​ពី​ភាព​ក្លាហាន ឈ្លាស​វ៉ៃ និង​ការ​បញ្ចេញ​អារម្មណ៍​យ៉ាង​ល្អ៕


ប្រភព៖ Elite Daily

ប្រែ​សម្រួល៖ High