មណ្ឌលគិរី ៖ រថយន្ដដឹក សម្ភារៈធ្វើម្ហូប ការ កាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤នេះ បានក្រឡាប់ នៅចំណុចភ្នំបាយឆៅ សង្កាត់មរនា ក្រុង សែនមនោរម្យ ខេត្ដមណ្ឌលគិរី បណ្ដាលឱ្យ ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២២នាក់ ។ នេះបើតាមនាយការិយាល័យចរាចរផ្លូវគោក ខេត្តមណ្ឌលគីរី បានប្រាប់ឲ្យដឹង ក្រោយកើតហេតុ ។
ក្រោយកើតហេតុ ជនរងគ្រោះដែលរង របួស ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ភ្លាមៗ ហើយសមត្ថកិច្ច បានចុះទៅជួយអន្ដរា គមន៍ផងដែរ ។ ក្រោយកើតហេតុ អ្នកបើករថយន្ត បានរត់គេចខ្លួនបាត់៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល