សារព័ត៍មានបរទេសបានបង្ហាញឲ្យឃើញពីបុរសម្នាក់ នៅប្រទេសគុយបា ឈ្មោះថា Yoandri Hernandez Garrido ដែលមានម្រាមដៃ ១២ និង ម្រាមជើង ១២ ដែរ។ លោក Yoandri
Hernandez Garrido មាន អាយុ ៣៧ ឆ្នាំ ត្រូវបានគេផ្ដល់រហ័ស្សនាមថា ២៤ ដោយសារ
តែម្រាមរបស់លោកទាំងអស់មានដល់ទៅ ២៤។
តាមវេជ្ជសាស្ត្រលោក Yoandri Hernandez Garrido បានរងនូវ ជំងឺម៉្យាងឈ្មោះ Polydactyly ដែលធ្វើឲ្យមនុស្ស ឬ សត្វមានម្រាមខុសពីប្រក្រតី។ ក៍ប៉ុន្តែ ភាគច្រើននៃមន្សដែលកើត
Polydactyly កម្រនឹងករណីដែលម្រាមទាំងអស់មានលក្ខណៈពេញលេញ ដូចជាម្រាមរបស់
លោក Yoandri Hernandez Garrido ណាស់។
ទោះបីជាលោក Yoandri Hernandez Garrido ក៍ដោយ ក៍លោកមានការពេញចិត្តនឹងអ្វី
ដែលលោកមាន។ លោកបាននិយាយថា លោកអរគុណចំពោះមនុស្សទាំងអស់ដែលមិន
រើសអើង ឬ ចំអកដល់រូចលោក។
សព្វថ្ងៃលោក ប្រកបមុខរបរឡើងដូង និង ចំណូលមួយចំនែកទៀតបានដោយសារភ្ញៀវ
ទេសចរផ្ដល់ឲ្យ នៅពេលដែលពួកគេសុំលោកថតរូប៕
(xinhua/huffington/wikipedia)
ដោយៈសំអាត