ដោយមានកំពស់ ៦,៨ម៉ែត្រ ទទឹង ៧,៧ម៉ែត្រ និងជម្រៅ ៥ម៉ែត្រ កៅអីប្រណិតនេះទើបត្រូវ
បានដាក់តាំងបង្ហាញនៅក្នុងផ្សារទំនើបមួយនៅសៀងហៃ ប្រទេសចិន។ កីអីនេះ ត្រូវបានគេ
មើលឃើញថា ជាកីអីធំបំផុតក្នុងពិភពលោក គឺធំជាងកីអីធម្មតាដល់ទៅ ៧៧ដង។
កៅអីប្រណិតនេះ ត្រូវបានតំណាងសមាគមឯតទគ្គកម្មពិភពលោក (WRA) ជាសមាគមមួយ
ដែលមិនទាក់ទឹននឹងបញ្ជីឯតទគ្គកម្មពិភពលោក Guinness ទទួលស្គាល់។
គេបានដឹងថា កៅអីនេះគឺជាផលិតផលរបស់ក្រុមហ៊ុនអចលនទ្រព្យមួយ និងត្រូវបានដាក់តាំង
បង្ហាញនៅក្នុងផ្សារទំនើបមួយនៅសៀងហៃ ប្រទេសចិន។
គួររំលឹកដែរថា កាលពីពេលថ្មីៗនេះ Camnews បានចុះផ្សាយអត្ថបទមួយស្ដីពីកៅអីយក្ស ដែល
ត្រូវបានគេដាក់តាំងបង្ហាញមួយរយៈនៅឆ្មេរសមុទ្រ Bournemouth នៃប្រទេសអង់គ្លេស។ កៅអី
នោះ ត្រូវបានលោក Stuart Murdoch បង្កើតឡើង ដោយបានចំណាយពេលត្រឹមតែ ៣សប្តាហ៍៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14