CamNews

ព័ត៌មានជាតិ 

សពស្រ្តី ដែលគេរឹតក សម្លាប់ច្រកបាវ យកមកទម្លាក់ចោល នៅក្នុងខណ្ឌដង្កោ ត្រូវបានស្គាល់ អត្តសញ្ញាណហើយ

ភ្នំពេញ ៖ ក្រោយពីសារព័ត៌មាន ក៏ដូចជាទូរទស្សន៍ នៅក្នុងស្រុកមួយចំនួន បានចាក់ផ្សាយ
ព័ត៌មានដែលបញ្ជាក់ពី សពស្រ្តីម្នាក់ ត្រូវគេយកខ្សែរឹតក សម្លាប់ច្រកបាវ ដឹកតាមរថយន្ត មក
ទម្លាក់ចោល នៅក្នុងប្រឡាយ ស្ថិតភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង ១០
និង ២០នាទី ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៣ កន្លងមកនេះ នៅព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣
នេះ ឪពុក-ម្តាយរបស់សពស្ត្រីរងគ្រោះខាងលើ បានចេញមុខ មកបំភ្លឺពី អត្តសញ្ញាណ កូនស្រី
របស់ខ្លួន ដែលត្រូវគេសម្លាប់ ។  

ស្រី្តឈ្មោះ ហាន់ ស៊ីណា ត្រូវជាម្តាយរបស់សពស្រ្តី ដែលគេសម្លាប់ បាននិយាយរៀបរាប់ នៅ
ចំពោះមុខសមត្ថកិច្ច ទាំងទឹកភ្នែកហូររហាមថា សពកូន ស្រីរបស់គាត់មានឈ្មោះ ម៉ៅ ណាផា
អាយុ ២១ ឆ្នាំ មុខរបរ ជាកម្មការិនីរោង ចក្រ មានស្រុកកំណើត នៅភូមិត្រពាំងត្របែក ឃុំអង្គ
តាសោម ស្រុក ត្រាំកក់ ខេត្តតាកែវ ។ ស្រី្តដដែល បានរៀប រាប់បន្តថា កាលពីវេលាម៉ោង ១២
ថ្ងៃត្រង់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ កន្លងមក កូនស្រីរបស់គាត់ បាន ជិះម៉ូតូ ១គ្រឿង ម៉ាក
សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1H-8310 ចាកចេញពីផ្ទះបាត់ រហូត
ទាល់តែដល់ម៉ោង ១១ ព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣ ទើបរូបគាត់បានទទួលព័ត៌មាន តាម
គេហទំព័រ សារព័ត៌ មានផ្សេងនៅក្នុងស្រុក ដែលបានចុះផ្សាយ ពីភិនភាគ ដែលឃាតក សម្លាប់
ច្រកបាវ យកមកទម្លាក់ចោល នៅក្នុង ប្រឡាយ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ ។ ភ្លាមៗស្រី្តជា
ម្តាយ និងក្រុមគ្រួសារផ្សេងទៀត បានស្វាត់ស្វែងចេញពី ស្រុកកំណើតឆ្ពោះមករាជធានីភ្នំពេញ ដើម្បីមើលភិនភាគដែលសារព័ត៌មានបានចុះផ្សាយ ខណៈមកដល់វត្ត ដែលតំកល់សព ស្រ្តីជា ម្តាយបានឃើញសពកូនស្លាប់យ៉ាងអាណោចអាធ័ម ក៏បានយំសោកបោកខ្លួន នៅចំពោះ មុខ
សមត្ថកិច្ចហើយនិយាយថា សពនេះគឺជាកូនស្រីរបស់ខ្ញុំ ។

ក្រោយពីម្តាយ របស់សពដែលគេសម្លាប់ ច្រកបាវយកទម្លាក់ចោល និយាយរៀបរាប់រួមមកនោះ
សមត្ថកិច្ចជំនាញ បានអញ្ជើញម្តាយ និងឪពុករបស់ សពស្រ្តីរងគ្រោះ មកឆ្លើយបំភ្លឺ ដើម្បីស្រាវ
ជ្រាវពីមុខសញ្ញា ដែលបណ្តាលឲ្យ កូន ស្រីរបស់គាត់ត្រូវគេសម្លាប់ ។ សមត្ថកិច្ចនៅមិនទាន់
បញ្ជាក់ថា សពស្រ្តីខាងលើនេះ ស្លាប់ដោយសាររឿងគំនុំ ឬក៏ ករណីប្លន់សម្លាប់នោះទេ។

គួរបញ្ជាក់ថា សពស្រ្តីឈ្មោះ ម៉ៅ ណាផា ដែលច្រកបាវ ហើយសមត្ថកិច្ចជំនាញបានចាកចេញ
ពីបាវនោះ គឺខ្លួន ប្រាណរបស់សពហើមស្អុយ និង ស្ថិតក្នុងស្ថានភាពអាក្រាតកាយ ដោយមាន
ចំណងរឹតកថែមទៀតផង ។ បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ ដឹកយក
ទៅធ្វើបុណ្យ នៅស្រុកកំណើត តាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ