បន្ទាយមានជ័យ ៖ អាជីវករខ្មែរ ដែល រកស៊ីនាំចូល និងលក់ខោអាវគីប នៅក្នុងផ្សារថៃ ជាប់
ព្រំដែនប៉ោយប៉ែត ខេត្ដបន្ទាយ មានជ័យបាននិយាយថា តូបលក់ខោអាវ របស់ពួកគាត់ជា
ច្រើន ត្រូវបានបិទ មិនលក់ដូរព្រោះខ្លាចភាគីថៃ ចុះបិទ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៣ នេះ
ពោលមានតែតូប លក់ខោអាវជជុះប៉ុណ្ណោះ ដែលដំណើរការ និងបើកលក់ ។
ការបិទតូបលក់ ខោអាវរបស់អាជីវករខ្មែរខាងលើនេះ បានធ្វើឡើង ក្រោយពីក្រុមអាជីវករខ្មែរ
នាំគ្នាតវ៉ា កាលពីថ្ងៃទី០២ ខែកញ្ញា បន្ទាប់ពី កម្លាំងនគរបាល អន្ដោប្រវេសន៍ថៃធ្វើការ ហាម
ឃាត់មិនអនុញ្ញាតឱ្យពួកគេនាំចូល ខោអាវគីមដូចសព្វមួយដង ដោយចោទប្រកាន់ថា អាជីវករ
ខ្មែរទាំងនេះមានខោ អាវមួយចំនួនធំ បន្លំស្លាកយីហោ រំលោភ កម្មសិទ្ធិបញ្ញារបស់ពួកគេ ។
ក្រុមអាជីវករខ្មែរបាននិយាយថា តាំងពី ព្រឹករហូតមកដល់រសៀលថ្ងៃដដែលនេះ ពួកគាត់មាន
ការបិទតូបលក់ដូរខោអាវគីម ជាច្រើនតូប ដោយ សារតែខ្លាចភាគីថៃ ចុះបិទតូបពួកគាត់ ដែល
អាចធ្វើឱ្យពួកគាត់ កាន់តែមានការលំបាកក្នុងការរកស៊ីទទួលទាន ដូច្នេះពួកគាត់នឹងធ្វើការតវ៉ា
បន្ដ បើសិនជាពុំមានដំណោះស្រាយណា មួយកើតឡើង រវាងភាគីថៃ និងភាគីខ្មែរ ប្រចាំក្រុង
ប៉ោយប៉ែត ។
បើយោងតាមអាជីវករ ភាគីថៃបិទតូប របស់ពួកគាត់ អាចនឹងធ្វើឡើងក្នុងរយៈ ពេលជាច្រើនថ្ងៃ
ដូច្នេះហើយពួកគាត់សូម អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយបញ្ហានេះផង ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល