CamNews

តារា 

អ្នកណាខ្លះដែលមានម្តាយមុខក្មេងជាងខ្លួន? អាចអត្ថបទនេះទៅមិនខុសទេ

ព័ត៌មានកំសាន្ត​ ៖តារាសម្តែងស្រី ហើយក៍ជាម្ចាស់ភោជនីយដ្ឋានដ៍ធំមួយ គឺអ្នកនាង Christy Chung ដែលមានវ័យ ៤៥ ឆ្នាំ ហើយក៏ជាស្រ្តីដែលមានកូន ៣នាក់ទៅហើយដែរ ​ប៉ុន្តែរូបសម្រស់របស់អ្នកស្រីនៅតែស្រស់ស្អាតដដែល ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា អ្នកនាង Christy Chung បានធ្វើការចែករំលែករូបថតរបស់គាត់ជាមួយនិង កូនស្រីច្បង ដែលមានឈ្មោះថា Yasmine ហើយភ្លាមៗនោះស្រាប់តែមានអ្នកនិយមលេងអិនធឺណិតនិយាយថា អ្នកទាំង ២ មិនសាកសមជាម្តាយនិង កូនទាល់តែសោះ ផ្ទុយទៅវិញសាកសមជាបងនិង ប្អូនវិញទើបត្រូវ ។

គួរបញ្ជាក់ឲ្យដឹងថា អ្នកនាង Christy Chung គឺជាកូនកាត់ ២ សាសន៍គឺ ចិន និងវៀតណាម ព្រោះប៉ារបស់នាង គឺជាជនជាតិចិន កាត់វៀតណាម រីឯម្តាយវិញគឺជាជនជាតិវៀតណាមតែម្តង ។​ 

តើមានអ្នកណាខ្លះដែលមានម្តាយមុខក្មេងជាងខ្លួនបែបនេះ ហើយអ្នកមានអារម្មណ៍យ៉ាងណាដែរ នៅពេលដែលអ្នកដទៃនិយាយថា អ្នកនិងម្តាយរបស់អ្នកសាកសមជាបងប្អូន ជាងម៉ែនិងកូន? 

តោះកុំឲ្យខាតពេលយូរ ទៅទស្សនារូបថតម្តាយកូន ទាំង ២ នៅខាងក្រោមទាំងអស់គ្នា ៕



រូបថតអ្នកនាង Christy Chung 



រូបថតរបស់អ្នកនាង Christy Chung និងកូនស្រីច្បងនាង Yasmine 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop