CamNews

តារា 

Christy Chung អតីតបវរកញ្ញាចិនពិភពលោក ក៏ធ្លាប់សំដែងក្នុងរឿងសិច

Christy Chung ( 钟丽缇)​បានចូលរួមសំដែងខ្សែភាពយន្ដប្រភេទក្ដៅសាច់តែម្ដងគត់ គឺរឿង
Jan Dara ប៉ុន្ដែអ្វីដែលនាងបានសំដែងគឺគ្រប់គ្រាន់សម្រាប់ការចងចាំរបស់បុរសក្នុងលោក។

Christy Chung  កើតនៅថ្ងៃទី ១៩កញ្ញា ឆ្នាំ ១៩៧០ នៅតំបន់ Montreal, Canada។ នាងជា
តារាសំដែងដ៏ល្បីល្បាញរបស់ហុងកុង។ ឪពុករបស់នាងជាជនជាតិវៀតណាម ដើមកំណើត
ចិន ចំណែកម្ដាយជាជនជាតិវៀតណាម។

កាលពីឆ្នាំ ១៩៩២ Christy Chung  បានចូលរួមប្រឡង និងដណ្ដើមបានតំណែងបវរកញ្ញា
"Miss Chinese Montréal" ប្រចាំឆ្នាំ ក្នុងតំបន់ Montreal, Canada។

ឆ្នាំ ១៩៩៣ Christy Chung  ក៏បានចូលរួមក្នុងការប្រកួត Miss Chinese International ដែល
រៀបចំដោយ ទូរទស្សន៍ TVB ហើយនាងក៏ដណ្ដើមបានមកុដ បវរកញ្ញារបស់កម្មវិធីនេះ។

មិនដូចទៅនឹងតារាសំដែងរបស់ខ្សែភាពយន្ដ “ក្ដៅសាច់” ដទៃ Christy Chung  ( 钟丽缇)
បានចូលរួមសំដែងខ្សែភាពយន្ដប្រភេទនេះ តែម្ដងគត់ គឺរឿង Jan Dara ប៉ុន្ដែអ្វីដែលនាងបាន
សំដែងគឺគ្រប់គ្រាន់សម្រាប់ការចងចាំរបស់បុរសទាំងឡាយ។ បច្ចុប្បន្ន Christy Chung  បាន
លែងលះប្ដី និងមានកូនស្រី ៣នាក់ក្នុងបន្ទុក៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ NS


Tags: Christy Chung star china sex តារា​ . ចិន