CamNews

ប្លែកៗ 

នារីស្បែកត្រីជនជាតិ សឹង្ហបុរីប្រឹងប្រែងឆ្លងកាត់ ឧបសគ្គដើម្បីរស់

ងោ ប៉ូហ៍ផេង បន្ទាប់ពីទើបចាប់កំណើតនាងក៏បានកើតជម្ងឺស្បែកម្យ៉ាងពី
កំណើតដ៏កម្រនិងត្រូវបានគ្រូពេទ្យសន្និដ្ឋានថាអាចរស់បានត្រឹមតែ១០ខែ
ប៉ុណ្ណោះ។ប៉ុន្ដែក្រោយមកនាងបានឆ្លងកាត់ព្រហ្មលិខិតដ៏អាក្រក់របស់ខ្លួន
ហើយរស់បានរហូតដល់វ័យ២០ឆ្នាំនិងទទួលបានសញ្ញាបត្រផ្នែកគណនី
ហើយសុំបានការងារធ្វើទៀតផង។


នៅពេលទើបចាប់កំណើត ក្មេងស្រីនេះត្រូវបានពិនិត្យនិងសន្និដ្ឋានថា
បានកើតជម្ងឺ
ichthyosisជម្ងឺស្បែកពីកំណើតដែលកម្រប្រទះជួប។



ជម្ងឺនេះបានធ្វើឱ្យស្បែករបស់ប៉ូហ៍ផេង ពេលណាក៏មានសភាពរលោងស្រដៀង
ស្រកាត្រីឬដូចទៅនឹងពោះដែលត្រូវគេលាត់ស្បែករួច។



ជម្ងឺរបស់នាងរហូតដល់ពេលនេះពុំទាន់មានថ្នាំព្យាបាលនៅឡើយ។
នៅពេលប៉ូហ៍ផេង មានអាយុ ៨ខែ គ្រូពេទ្យជឿថា នាងនឹងមិនអាចរស់
បានរហូតដល់២ខែទៀតទេ។


ប៉ុន្ដែក្រោយមក ប៉ូហ៍ផេង រស់បាន៦ខែ ១ឆ្នាំ ហើយក៏អាចរស់បានរហូតដល់
ពេលនេះគឺ២០ឆ្នាំសុខភាពនាងនៅតែមាំមួន។



តាមសំដីរបស់ ប៉ូហ៍ផេង ដោយសារក្ដីស្រលាញ់ទើបធ្វើឱ្យនាងអាចរស់
បានបែបនេះ។ក្ដីស្រលាញ់គ្មានលក្ខណរបស់ពុកម្ដាយបានធ្វើឱ្យនាងមាន
កម្លាំងកាយចិត្តដើម្បីរស់តទៅទៀត។



បើទោះបីជាស្បែករបស់នាងពេលណាក៏មានសភាពពិបាកទ្រាំនិងឈឺចាប់ រួមជាមួយនឹងការរលាកសន្លាក់ផងនោះប៉ូហ៍ផេង នៅតែព្យាយាមទៅកាន់
សាលារឿនហើយក្រោយមកនាងបានទទួលសញ្ញាបត្រផ្នែកគណនីពីសា
លាជាតិ។

នាងទទួលបានការងារជាបុគលិកបញ្ចូលទិន្ននិយនៃក្រុមហ៊ុនមួយ។
ទន្ទឹមនឹងនេះ នាងក៏ជាមនុស្សម្នាក់ក្នុងចំណោមយុជនសឹង្ហបុរី២.៤០០
នាក់ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងពិធីរក្សាភ្លើងគប់របស់Youth
Olympic Games កាលពីឆ្នាំទៅដោយសារតែភាពក្លាហានរបស់ខ្លួន៕

សូរីយ៉ា

Tags: