CamNews

ព័ត៌មានជាតិ 

មេចោរឆក់ និងលួច ដ៏ល្បីក្នុងខេត្តស្ទឹងត្រែង ជាកូនមន្រ្តីនគរបាល

ស្ទឹងត្រែង៖ យុវជនម្នាក់ ជាមុខសញ្ញាចោរឆក់ និងលួចជាច្រើនករណី ក្នុងខេត្តស្ទឹងត្រែង ត្រូវបាន
សមត្ថកិច្ចឃាត់ ខ្លួនហើយកាលពីម្សិលមិញ។ យុវជនរូបនេះ ត្រូវបានសមត្ថកិច្ចលួចបង្ហើបឲ្យដឹង
ថា ជាមន្រ្តីនគរបាលជាន់ខ្ពស់ ម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។       

មន្រ្តីនគរបាលខេត្តស្ទឹងត្រែងបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា កាលពីថ្ងៃទី០៦ ខែមិថុនា
ឆ្នាំ២០១៣ ក្រោយពីការស៊ើបអង្កេត និងតាមដានអស់ជាច្រើនថ្ងៃនោះ កម្លាំងនគរបាលព្រហ្មទណ្ឌ
កម្រិតស្រាល នៃស្នងការ ដ្ឋាននគរបាលខេត្ត បានចាប់ខ្លួនជនសង្ស័យ ដែលធ្លាប់បានធ្វើសកម្មភាព
ឆក់កាបូប និងទូរស័ព្ទដៃជាច្រើនករណី។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចក៏បាននាំជនសង្ស័យ ទៅបង្ហាញវត្ថុតាងជាកាបូប និងសម្ភារៈ ដែលពួក
គេឆក់បានផង ដែរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ប្រភពពីមន្រ្តីនគរបាលម្នាក់ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ចាន់ សុភ័ក្រ
ភេទប្រុស អាយុ ១៩ឆ្នាំ  ជាកូននាយការិយាល័យអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
រស់នៅភូមិព្រែក សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង។  ជនសង្ស័យរូបនេះ ជាមុខសញ្ញាឆក់កាបូបលុយ និង
ទូរស័ព្ទដៃជាច្រើនករណីមក ហើយ។

បើតាម លោក ហោ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត
បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលថា ជុំវិញករណីនេះ លោកមិនទាន់កសាងសំណុំរឿង
បញ្ជូន ទៅកាន់តុលាការនៅឡើយទេ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល

Tags: nation news social ព័ត៌មានជាតិ