CamNews

ព័ត៌មានជាតិ 

កូនប្រុសរបស់ លោកឧកញ៉ា សៀង ណាំ រៀបការនៅក្រុងបាងកក និងកាត់ចំណងដៃនៅភ្នំពេញ

ក្រុងសៀមរាប៖ កូនប្រុសរបស់លោកឧកញ៉ា សៀង ណាំ ឈ្មោះ ណាំ លីណាល់ រៀបការជាមួយ
កូនស្រីអតីតនាយករដ្ឋមន្ត្រីថៃនៅថ្ងៃទី១៨ ខែឧសភា នាទីក្រុងបាងកក ប្រទេសថៃ និងកាត់ចំណង
ដៃនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ។

សេដ្ឋីល្បីឈ្មោះបោះសំឡេងនៅលើទឹកដីខេត្តសៀមរាប លោកឧកញ៉ា សៀង ណាំ និងជា សមាជិក
រដ្ឋសភានៃគណបក្សប្រជាជនកម្ពុជា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅក្នុងសណ្ឋាគារ
របស់លោកនៅក្រុងសៀមរាប កាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៣ថា កូនប្រុសរបស់លោក
ដែលជាកូនពៅឈ្មោះ ណាំ លីណាល់ រៀបការជាមួយនាង Phayapa Wongsawat (ផាយាបា វង្ស
សាវ៉ាត) ជាកូនស្រីរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ស៊ុមឆៃ វង្សសាវ៉ាត នៃគណបក្សភឿថៃ (ក្រុម
អាវក្រហមរបស់លោក ថាក់ ស៊ីន) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣ នៅទីក្រុងបាងកក ប្រទេសថៃ។

លោកឧកញ៉ា សៀង ណាំ បានឲ្យដឹងបន្តថា រៀបការនៅទីក្រុងបាងកកនោះ លោកនឹងមិនអញ្ជើញ
ភ្ញៀវពីខ្មែរទៅច្រើនទេ «ពិសេសទៅច្រើនតែសាច់ញាតិ របស់លោកឧកញ៉ាប៉ុណ្ណោះ និងមានមន្រ្តីជាន់
ខ្ពស់មួយចំនួនតូច រួមមានលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់, លោកឧបនាយករដ្ឋមន្រ្តី យឹម ឆាយលី
និងលោក ជា សុផារ៉ា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន»។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងទៀតថា ក្រោយពីរៀបការរួចបានចំនួនមួយអាទិត្យ នឹងកាត់
ចំណងដៃនៅរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣ ឯសណ្ឋាគារ SOFITEL PHNOM PENH ដោយលោកបានអញ្ជើញមន្ត្រីនៅគណៈរដ្ឋមន្រ្តីទាំងអស់ «ពិសេសមានសម្តេចតេជោ ហ៊ុន សែន
លោកជំទាវ ព្រមទាំងបុត្រា បុត្រីរបស់សម្តេចចូលរួម ជាភ្ញៀវមហាកិត្តិយសបំផុត រួមទាំងភ្ញៀវកិត្តិយស
ជាច្រើនទៀត សរុបចំនួន៨០០នាក់»។

ចំពោះការរស់នៅវិញ លោកឧកញ៉ា បានប្រាប់ទៅកូនប្រុសរបស់លោកថា បន្ទាប់ពីរៀបការ ហើយ ត្រូវ
រស់នៅស្រុកខ្មែរ ឬក៏រស់នៅស្រុកថៃតែម្តង មិនអាចចល័តម្តង មករស់នៅស្រុកខ្មែរ ទៅរស់នៅស្រុកថៃ
បានទេ ប៉ុន្តែយូរៗមកលេងម្តង ជារឿងធម្មតា។

រីឯការឆ្លើយតបនឹងការរិះគន់មួយចំនួនរបស់សាធារណជន ទាំងខាងខ្មែរ និងថៃដែលថាប្រទេសកម្ពុជា និងថៃកំពុងមានបញ្ហាតំបន់ប្រាសាទព្រះវិហារ និងចំណុចព្រំដែនមួយចំនួនកូនអ្នកធំខ្មែរ ឬថៃ មិនគួរ
រៀបការជាមួយគ្នានោះ លោកឧកញ៉ា សៀង ណាំ បានឆ្លើយថា រឿង កូនប្រុសរបស់លោក និងកូនស្រី
របស់អតីតនាយករដ្ឋមន្រ្តីថៃ វង្សសាវ៉ាត មិនមានទាក់ទង នឹងបញ្ហានយោបាយទេ ជារឿងមនោសញ្ចេត
នា ស្នេហាសុទ្ធសាធ ក្មេងស្រឡាញ់គ្នា រួចសម័យនេះហើយ ឪពុកម្តាយ និងអាណាព្យាបាល ពិសេស
រូបលោក មិនអាចបំបែកបំបាក់ ឬ កំទេចស្នេហារបស់ពួកគេបានឡើយ។ លោកឧកញ៉ា បានបញ្ជាក់
ទៀតថា សម័យឥឡូវ ការ ស្រឡាញ់ ការរៀបការរវាងជាតិសាសន៍ផ្សេងគ្នា វាជារឿងធម្មតា ដូចជនជាតិ
ថៃ និងកម្ពុជាខ្លះរៀបការជាមួយអាមេរិក បារាំង អង់គ្លេស ជប៉ុន កាណាដា អញ្ចឹងដែរ។

លោកឧកញ៉ា សៀង ណាំ មានភរិយាឈ្មោះ អ៊ុន វុនលី មានកូន៣នាក់ (ស្រីពីរ ប្រុសមួយ)។ កូនស្រីច្បង
ពីរនាក់ បានរៀបការរួចហើយ និងមានចៅ៤នាក់៕

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ