CamNews

ព័ត៌មានជាតិ 

ថ្ងៃចូលឆ្នាំ បង្ហើយ ទំនងបានបច្ច័យច្រើន សង្ឃ ៣អង្គ បបួលគ្នាទិញស្រាផឹក ស្រវឹងពេញវត្ត

កណ្ដាលៈ លោកសង្ឃ ៣អង្គ ដែលគង់រៀនសូត្រ នៅក្នុងវត្តជលធារ៉ាសម្បត្តិ ហៅវត្ត ទួល ក្រសាំង
នៅថ្ងៃចូលឆ្នាំបង្ហើយបានបបួលគ្នា ទិញស្រាបៀរ ផឹក រហូតដល់ស្រវឹងស្រែកឡូឡា ពេញកុដិ បង្ក
ការភ្ញាក់ផ្អើលដល់ពុទ្ធបរិស័ទនាំគ្នា មកចោមរោមមើល ហើយចុងក្រោយត្រូវ សមត្ថកិច្ចនាំខ្លួន ។

ហេតុការណ៍ភ្ញាក់ផ្អើល ព្រះសង្ឃនាំគ្នាឆាន់ស្រា រហូតស្រវឹងស្រែកឡូឡា ខាងលើនេះកើត ឡើង
កាលពីវេលាម៉ោង ៦និង ១០នាទីល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ នៅក្នុងវត្តជលធារ៉ាសម្បត្តិ
ហៅវត្ត ទួលក្រសាំង ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពព័ត៌មាន ពីមន្ត្រីនគរបាលបាន ឲ្យដឹងថា ព្រះសង្ឃ ៣អង្គ ដែលមកគង់ នៅវត្តខាងលើហើយ
នាំគ្នាឆាន់ ស្រា រហូតស្រវឹង មានព្រះនាម ទី១-យិន នឿម ព្រះជន្ម២៩ឆ្នាំ មាន ស្រុកកំណើត នៅ
ភូមិកែរ៉ង ឃុំឈើទាល ស្រុក សណ្ដាន់ ខេត្តកំពង់ធំ, ទី២-អ៊ឹម ចាន់ថន ព្រះជន្ម ២២ ឆ្នាំ មានស្រុក
កំណើតនៅភូមិ-ឃុំគោកបន្ទាយ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង និងទី៣-ខាត់ សារ៉ាត់ ព្រះជន្ម ២២
ឆ្នាំ មានស្រុកកំណើត នៅភូមិ-ឃុំគោកបន្ទាយ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ព្រះសង្ឃទាំង៣
អង្គនេះ បានមកគង់ និងរៀនសូត្រនៅវត្តខាងលើ។

ប្រភពដដែលបន្តថា បន្ទាប់ពីព្រះសង្ឃទាំង ៣ អង្គ ខាងលើ ឆាន់ស្រាហើយស្រែកឡូឡាឮដល់ពុទ្ធ
បរិស័ទ ដែលនាំគ្នាមកធ្វើបុណ្យមានគ្នារាប់រយ នាក់នាំគ្នាឡោមព័ទ្ធវត្តហើយចង់ផ្ទុះអំពើហិង្សា ក៏
ព្រោះតែមានកំហឹង មិនគួរព្រះសង្ឃមក ឆាន់ស្រា ធ្វើឲ្យខូចដល់ព្រះសង្ឃឯទៀត ជាពិសេស ប៉ះ
ពាល់ដល់សាសនា ព្រះពុទ្ធ ដែលជាសាសនា របស់រដ្ឋ។ ក្រោយពីប្រជាពលរដ្ឋរាប់រយនាក់ ឡោម
ព័ទ្ធវត្ត សមត្ថកិច្ច បានចុះទៅធ្វើអន្តរាគមន៍ ហើយ យកព្រះសង្ឃទាំង ៣អង្គខាងលើ មកកាន់វត្ត
ឈូងលៀប ស្ថិតក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយ ជាក្រោយ ៕

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ