CamNews

ប្លែកៗ 

ម្ដាយធ្វើជាស្លាប់ដើម្បីឱ្យកូន រកស៊ី

ស្រ្ដីវ័យចំណាស់ម្នាក់នៅ ក្រុងសៀងហៃ ប្រទេសចិន ធ្វើពុតជាដេក
ស្លាប់នៅលើចំពោះមុខសាធារណជនខណៈដែលកូនប្រុសរបស់គាត់
ធ្វើជាទួញសោកនៅក្បែរដើម្បីសុំទាន។


គេហទំព័រ Asia One ផ្សាយតាមប្រភពមួយលើអ៊ីធឺរណិតបានឱ្យដឹងថា ស្រ្ដីវ័យចំណាស់ជន
ជាតិចិនម្នាក់បានដេកមិនរើខ្លួននៅលើផ្លូវដើរក្នុងទីប្រជុំជនមួយដើម្បីធ្វើជាស្លាប់។រាងកាយ
របស់គាត់ត្រូវបានគ្របដោយក្រណាត់ព័ណ៌ក្រហមនិងទុកតែក្បាលចេញមកក្រៅ។


រូបភាពអ្នកសុំទានពីរនាក់ដែលធ្វើជាស្លាប់នៅក្រុងសៀងហៃ។
ក្នុងពេលដែលស្រ្តីជាម្ដាយកំពុងធ្វើជាស្លាប់ បុរសជាកូនក៏ធ្វើជាយំស្រែកនៅក្បែរនោះ។ជាង
នេះទៅទៀត ពេលខ្លះបុរសនេះក៏ធ្វើជាបោកក្បាលទៅនឹងឥដ្ឋបង្ហាញពីការសោកសៅ ក្ដុក
ក្ដួលព្រមទាំងសុំឱ្យអ្នកដើរផ្លូវមេត្ដាជួយជាប្រាក់បន្ដិចបន្ដួចផងដែរ។


សកម្មភាពធ្វើពុតជាស្លាប់ដើម្បីសុំទាននេះត្រូវបានបញ្ឈប់នៅពេលមានសុន្ដិសុខម្នាក់មក
ក្បែរដើម្បីធ្វើអន្ដរគមន៍ធ្វើឱ្យស្រ្ដីជាម្ដាយមានការភ្ញាក់ផ្អើលហើយក៏ប្រញាប់ក្រោកឡើង
និងនាំកូនរស់ចេញទៅបាត់៕
ដោយៈសូរីយ៉ា
ប្រភពៈAsia One

Tags: