(ភ្នំពេញ)៖ ពិធីករស្ថានីយទូរទស្សន៍ ហង្សមាស លោក សាន់ វិសាល កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦បានរៀបចំពិធីខួបកំណើតឲ្យកូនស្រី ជាមួយភិយាឥតខាន់ស្លាតារាសម្តែង ក្នុងរឿងរនាថស្នេហ៍ នាង ម៉ម ស្រីពៅ ដោយមានការអញ្ជើញភ្ញៀវ មិត្តភក្តិសិល្បករមួយចំនួន ចូលរួមអបអរ នៅក្នុងពិធីយ៉ាងសប្បាយរីករាយ។
ស្របពេល ជាមួយកម្មវិធីជប់លៀង ខួបកំណើតឲ្យកូនស្រីគម្រប់ អាយុ១ឆ្នាំ បានកន្លងផុតទៅ ដោយមានភាពសប្បាយរីករាយនេះដែរ ស្រាប់តែអតីតគូស្នេហ៍ ធ្លាប់មានរឿងចម្រូងចម្រាស់ ជាមួយលោក សាន់ វិសាល គឺកញ្ញា ដាវី បានសរសេរសារចំអក និងដាក់ទំនាយលោកព្រមទាំងកូនស្រី ដោយមានចេតនាប្រមាថជីវិត របស់ពួកគេ នាឱកាសថ្ងៃខួបកំណើត។
នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់កញ្ញា ដាវី ដែលទស្សនិកជនធ្លាប់ស្គាល់ តាមរយៈការចេញមុខទម្លាយ អាថ៌កំបាំងស្នេហា រវាងនាងជាមួយលោក សាន់ វិសាល ថ្មីៗនេះបានសរសេរថា «ផុសឲ្យវាឃើញទៅង៉ៃនឹង(ថ្ងៃហ្នឹង)ខួបកំណើតកូនបិសាច ក្រែងវាអត់លុយឲ្យកន្លែងខួបគេ វាចង់ខ្ចីម្ដងទៀតស្រួលម៉ង ហាសហា»។
ភ្ជាប់ជាមួយគ្នានេះដែរ អតីតស្រីស្នេហ៍របស់ លោក សាន់ វិសាល ឈ្មោះ ដាវី ក៏បានបង្ហោះរូបភាពសម្តែង ការចូលរួមមរណៈទុក្ខទៀតថា «ជូនពរខួបកំណើតកូនលោក សាន់ ពិកសាល ផង គំរប់ខួប១ឆ្នាំរបស់ក្មួយស្រី នោះជាការដូឆ្នាំក្រោយ ជូនពរឲ្យឆាប់បាន ទាំងឪពុកទាំងកូនណា ក្មួយស្រី សាធុ។ មនុស្សដូចខ្ញុំ ឃើញម៉េចថាចឹង តែមិនមានល្បិចទេ ហើយក៏មិនអាក្រក់ដែរ អ្នកមិនយល់ទេ ព្រោះអ្នកមិនមែនជាខ្ញុំ ចង់រាប់ឬមិនចង់រាប់ជាមិត្ត តាមចិត្តចុះ បើថ្ងៃណាមួយអ្នកជួបរឿងដូចខ្ញុំ អ្នកនឹងយល់ចិត្តខ្ញុំវិញហើយ »។
ជាមួយគ្នានេះកញ្ញា ដាវី ក៏បានបន្ថែមថា ច្រិញឫកណាស់ក្ររហាម ហើយជំពាក់លុយគេរុំកោះ ម៉ាពូជហើយ នៅធ្វើឫកដូចអ្នកមានទៀត ធាតុពិត បំណុលជុំទិស មិនស្រួលខួបកំណើតកូន បង់រំលោះផងមិនដឹង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង