(ភ្នំពេញ)៖ អ្នកដឹកនាំសម្តែងភាពយន្ត និងពិធីករប្រុសលោក សាន់ វិសាល ថ្មីៗនេះត្រូវបាននារីម្នាក់ចេញមុខបកអាក្រាតរឿងជំពាក់ប្រាក់មិនសង និងទម្លាយអាថកំបាំងស្នេហ៍លួចលាក់រហូតមានកូនម្នាក់ជាមួយ តារាសម្តែងស្រីគ្រង តំណែងជាតួឯកក្នុងសាច់រឿង “រនាថស្នេហ៍” នាង ម៉ម ស្រីពៅ ខណៈតារារូបនេះក៏ធ្លាប់ជំពាក់វាក់វិន ស្នេហានាងរយៈពេល៩ឆ្នាំផងដែរនោះ ។
តាមរយៈ Acount Facebook ដែលមានឈ្មោះថា Da Vy បានសរសេរបកអាក្រាតបង្ហោះទម្លាយជាសាធារណៈពីដំណើរដើមទងនៃទំនាក់ទំនង ស្នេហារវាងនាង និងលោក សាន់ វិសាល ដែលមានរយៈពេល៩ឆ្នាំ រហូតធ្វើឲ្យនាងទុកចិត្តព្រមលះបង់លុយកាក់ផ្ទាល់ខ្លួនជាច្រើន ដើម្បីបំពេញតាមតម្រូវការរបស់តារាប្រុសលោក សាន់ វិសាល ។
ប៉ុន្តែទីបំផុតត្រូវចាញ់បោកតារាប្រុសរូបនេះដោយការដោះដៃទៅបង្កើតទំនាក់ទំនងស្នេហាជាមួយតួ ឯកស្រីក្នុងរឿង “រនាថស្នេហ៍” រហូតមានកូនម្នាក់ ហើយថែមទាំងគំរាមប្តឹងនាង ព្រោះតែខឹងនាងទារលុយដែលលោក វិសាល ជំពាក់នាពេលកន្លង ។
នៅលើ Acount Facebook ដែលមានឈ្មោះថា Da Vy បានសរសេរថា “អ្នកឯងកុំមកខលគំរាមខ្ញុំក្នុងផ្លូវច្បាប់ ខ្ញុំអត់មានខ្លាចអ្នកឯងទេ ។ បោកគេហើយ ចង់ប្តឹងគេទៀត វាខលគំរាមខ្ញុំមិត្តៗជួយចែកចាយផង ។ វាបោកខ្ញុំមិនទាន់ឆ្អែតម្សិលម្ងៃវាណាត់តេទុងទីន និងខ្ញុំជួបវាស្រាប់តែចង់ឲ្យខ្ញុំដោះបំណុលទុងទីនវាទៀត ហួសចិត្ត ខ្ញុំឈប់គិតហើយ តែវាធ្វើឲ្យខ្ញុំអត់ទ្រាំមិនបានសោះ គាត់ជាតារាកំពូលបោក” ។
នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ គេហទំព័រកម្សាន្ត Khmertalking មិនទាន់អាចស្វែងរកការបកស្រាយពី ពិធីករលោក សាន់ វិសាល តាមទូរស័ព្ទបាននៅឡើយទេ ជុំវិញរឿងរ៉ាវខាងលើនេះ ។ ដូច្នេះសង្ឃឹមថាលោក សាន់ វិសាល និងបង្ហាញភាពក្លាហានចេញមុខបំភ្លឺប្រាប់មហាជន ឲ្យបានដឹងច្បាស់ពីការពិត ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី