CamNews

សំណើច 

តើក្បាលពោះនរណាធំជាង?

បុរសទំាងដប់នាក់នេះបានបង្ហាញក្បាលពោះរៀងៗខ្លូនដោយពួកគេ
បានបង្អួតគ្នាទៅវិញទៅមក។ បើក្រឡែកមកមើលក្បាលពោះរបស់ពួកគេ
វាមើលទៅហាក់បីដូចជាមានទំហំធំ ដូចស្រីមានផ្ទៃពោះ ម្យ៉ាងទៀត
មូលហេតុដែលធើ្វអោយពួកគេមានរូបរាងបែបនេះ ពីព្រោះតែការពិសារ
ច្រើនហួសហេតុ និងញុំចំនីអាហារដោយមិនរើសមុខផងដែរ។
ជាការពិតណាស់នៅពេលដែលលោកអ្នកដុះក្បាលពោះធំបែបនេះ
វាប្រាកដជាផ្តល់ជាផលវិបាកដល់លោកអ្នកជាច្រើនដូចជា:
-ឆាប់ហត់
-ពិបាកជ្រើសរើសសំលៀកបំពាក់
-ខូចរាង
-សកម្មភាពការងារមានភាពយឺតយ៉ាវ
-ពិបាកអង្គុយ
-អោនចុះក្រោយមិនបាន
-ប៉ះពាល់ដល់សុខភាព
-ក្នុងខ្លូនសំបូរជាតិខ្លាញ់
-មានជំងឺលើសឈាម
-ខ្លាញ់រុំបេះដូង
និងមានបញ្ហាជាច្រើនទៀត។
ដូច្នេះដើម្បីអោយរាងកាយរបស់លោកអ្នករឹងមំា និងមានសុខភាពល្អនោះ
លោកអ្នកត្រូវតែហាត់ប្រាណ កាត់បន្ថយអាហារដែលមានសារធាតុខ្លាញ់
និងពពួកអាហារដែលមានជាតខ្លាញ់ខ្ពស់ រួមទំាងការទទួលទានសុរាផងដែរ។











ដោយ ខេមរៈ
xinhuanet

Tags: