CamNews

តារា 

ល្បីទៀតហើយ! ប្អូនស្រីម្នាក់ ដែលចូលប្រលង The Voice Kids មិនត្រឹមតែស្អាតទេ ច្រៀងក៏ពិរោះទៀត

កំសាន្ត ៖ ប្អូនស្រីមួយរូបដែលបានចូលប្រលងក្នុងកម្មវិធី The Voice Kids មានឈ្មោះថា ចាន់ ស្រីខួច បានធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ចំពោះ សម្លេង និងរូបសម្បត្តិដ៏ស្រស់ស្អាតបែបនារីខ្មែរ ។ 

ប្អូនស្រី ចាន់ ស្រីខួច បានជ្រើសរើសយកបទ "ចូលមកធ្វើអ្វីបើគង់ចាកចេញ" ហើយក៏ថែមទាំងធ្វើឲ្យ Coach ទាំង ៣ ជ្រើសរើសយករូបនាង ហើយនៅចុងបញ្ចប់ អ្នកដែលនាងសម្រេចចិត្តទទួលយកធ្វើជាគ្រូបង្វឹកគឺ ឪក សុគន្ធកញ្ញា ។ ដោយសារតែសម្លេងល្អបែបនេះហើយ ទើបលោក ព្រាប សុវត្ថិ កញ្ញា ឪក សុគន្ធកញ្ញា និងកញ្ញា សុគន្ធនីសា នាំគ្នាបញ្ចុះបញ្ចូល ប្អូនស្រី ចាន់ ស្រីខួច ដើម្បីឲ្យក្លាយកូនក្រុមរបស់ពួកគេ ។ បើចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕




ដោយ ៖ គន្ធា