CamNews

ស្រីស្អាត 

ក្មេងស្រីចិនកាត់អាមេរិកលេចធ្លោលើអ៊ីនធើរណែត

 

នៅលើគេហទំព័រមួយចំនួនរបស់ចិន កំពុងតែមានការភ្ញាក់ផ្អើលចំពោះរូបថតក្មេងស្រីអាយុ ៥ឆ្នាំម្នាក់
ដែលជាកូនកាត់អាមេរិក ចិន។ នាងមានឈ្មោះថា  Jiuzhaigou Little Loli ។ Jiuzhaigou Little Loli មាន
កែវភ្នែកខ្មៅ មូលក្រឡង់ ស្បែក.ស និងមានរង្វង់មុខគួរអោយស្រឡាញ់។ អ្នកលេងអ៊ីនធើរណែតនៅ
ចិនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្រស់ដ៏ស្រស់ស្អាតរបស់ក្មេងស្រីនេះ។
Jiuzhaigou Little Loli ត្រូវបានក្រុមហ៊ុនជាច្រើនអញ្ជើញអោយទៅថតផ្សាយពាណិជ្ជកម្មផលិតផល
របស់ពួកគេ។ បច្ចុប្បន្ន Jiuzhaigou Little Loli មានអ្នកគាំទ្រប្រមាណជាជាង ២៥០.០០០នាក់ នៅក្នុង
ទំព័រ Sina របស់ប្រទេសចិន។ Jiuzhaigou Little Loli ក៏ត្រូវបានគេរំពឹងថានឹងជំនួសដំណែងរបស់កុមារា
ជនជាតិកូរ៉េខាងត្បូង Mason នៅពេលខាងមុខ។
មនុស្សជាច្រើនបានប្រៀបប្រដូចសម្រស់របស់ Jiuzhaigou Little Loli ទៅនឹងសម្រស់របស់ក្មេងស្រី
Suri ដែលជាតួអង្គមួយក្នុងរឿង Tom Cruise ៕




Jiuzhaigou Little Loli  មានសម្រស់ដូចបារាំង និងស្នាមញញឹមស្រស់






កុមារីទាំងពីរនេះ មួយណាស្អាតជាង ?
ដោយ ៖ សូរីយ៉ា
ប្រភព​ ៖ hudong/asianoffbeat

Tags: star china chinese movie