ចានបង្គន់ស្រោបមាស ១៨ការ៉ាត ទើបត្រូវបានដាក់ឱ្យភ្ញៀវអង្គុយសាកល្បង នៅក្នុងសារមន្ទីរ
Solomon R. Guggenheim នៅញូវយ៉ក អាមេរិក។
នៅលើទំព័រ Twitter របស់ខ្លួន សារមន្ទីរខាងលើក៏បានបង្ហោះរូបថតស្ដីអំពីចានបង្គន់មាស ដែល
មានគ្រប់មុខងារ ដូចទៅនឹងចានបង្គន់ធម្មតា។ ចានបង្គន់នេះ ត្រូវបានបង្កើតឡើងដោយជាងចម្លាក់
ជនជាតិអ៊ីតាលី ឈ្មោះ Maurizio Cattelan និងត្រូវបានដាក់នៅក្នុងបន្ទប់ទឹកមួយក្នុងចំណោម
បន្ទប់ទឹករបស់សារមន្ទីរ។
ខាងសារមន្ទីរបានប្រកាសថា “Cattelan បានប្ដូរចានបង្គន់ធម្មតាមួយក្នុងបន្ទប់ទឹក ដោយជំនួស
មកវិញនូវចានបង្គន់ស្រោបមាស ១៨ការ៉ាត ដែលប្រើបានដូចធម្មតា ដែលនាំមកនូវឱកាសមួយដល់
ភ្ញៀវក្នុងការប្រើប្រាស់របស់ប្រណិតនេះ”។
Michael Zall អនុប្រធានគ្រប់គ្រងផ្នែកសកម្មភាពរបស់សារមន្ទីរបានឱ្យដឹងថា ចានបង្គន់នេះ ត្រូវ
បានដំឡើងតាមវិធីសាមញ្ញ ដោយជាងម្នាក់ដែលគួរជាទីទុកចិត្ត។
ប្រែសម្រួល ៖ តារា
ប្រភព ៖ CNN