CamNews

សំណើច 

កំប្លែង: ថាំងចេងទៅចំលងធម៌សម័យ Internet

បន្ទាប់ពីឆ្លងកាត់នូវគ្រោះថ្នាក់ទាំង ៨១ រួចមកទាំងគ្រូនិងសិស្សទាំងអស់រួមមាន ថាំងចេង
អ៊ូខុង ប៉ាចេ អារក្សទឹក និងសេះ ក៏បានធ្វើដំណើរទៅដល់តំបន់ទឹកដីព្រះដែលជាកន្លែងត្រូវ
ទៅចំលងធម៌នោះ ។

ពេលដែលចូលទៅជួបព្រះយូឡាយ ដើម្បីចំលងធម៌នោះ ព្រះយូឡាយក៏បានសួរទៅកាន់
គ្រូនិងសិស្សទាំងអស់នោះ៖

ព្រះយូឡាយ៖ តើអ្នកទាំងអស់គ្នាមានបានយក USB មកដែររឺទេ ?

គ្រូនិងសិស្សទាំងអស់ ៖ បានឆ្លើយព្រមគ្នា !ខ្ញុំព្រះករុណាមិនបាននាំមកជាមួយទេព្រះអង្គ

ព្រះយូឡាយ៖ បើអត់យកមកអញ្ចឹង តើយើងចំលងធម៌ទៅអោយអ្នករាល់គ្នាយ៉ាងដូចម្តេច ?

អ៊ូខុងបានឆ្លើយតបទៅវិញយ៉ាងរហ័ស ៖ បើអញ្ចឹងព្រះអង្គបាញ់តាមBluetooth ចូលក្នុង
ទូរស័ព្ទរបស់ខ្ញុំករុណាមក ។ អ៊ូខុងមិនបង្អង់ ក៏បានលូកដៃចូលក្នុងហោប៉ៅដកយកទូរស័ព្ទ
iPhone 4 ពណ៌សចេញមក រួចបើក Bluetooth ភ្លាម ។ គ្រាន់តែបានឃើញ ព្រះយូឡាយ
ក៏មិនបង្អង់យូរដែរ ក្នុងនាមជាព្រះកំពូលមួយអង្គ របស់ប្រើប្រាស់ក៏មិនអន់ជាង អ៊ូខុងប៉ុន្មាន
ដែរ ព្រះអង្គក៏បានទាញយក Mac Air Book 2011 អេក្រង់ ១៥អ៊ីង ថ្មីស្រឡាងចេញពីថង់
យាមរួចបើក Bluetooth ភ្លាមៗផងដែរ ។ ត្រឹមតែរយៈពេលមិនយូរប៉ុន្មានផងការ ចំលងធម៌ នោះក៏បានរួចរាល់ ព្រះយូឡាយក៏បានហោះទៅបាត់ទៅដែរ ។

ថាំងចេងគិតក្នុងចិត្តរួចនិយាយថា ៖ បើដឹងអញ្ចឹងមិនចាំបាច់មកទេ នាំតែខាតពេលនៅវត្ត
search Google download វិញលឿនជាង មិន​ប្រថុយគ្រោះថ្នាក់ផង ៕
ដោយ៖ រដ្ឋា

Tags: