កូរ៉េ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៤ កន្លងទៅ អ្នកនិយមលេង ប្រព័ន្ធអនឡាញ មានការភ្ញាក់ផ្អើលយ៉ាងខ្លំាង បន្ទាប់ពីបានឃើញ រូបភាពស្រាត របស់ Rain បង្ហោះនៅលើប្រព័ន្ធ អនឡាញ និងមានប្រភពចេញពីទូរស័ព្ទ មិត្តស្រីរបស់លោក គឺនាង Kim Tae Hee ជាតារាសម្តែង ដ៏ល្បីដូចគ្នា ។ នេះបើតាមការចេញផ្សាយ គេហទំព័របរទេស នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
រូបភាពស្រាត ក្នុងបន្ទប់ទឹកនេះ បានធ្វើឲ្យទស្សនិកជន មានការចាប់អាម្មណ៍ យ៉ាងខ្លាំង ព្រោះជាលើកទី១ហើយ ដែលរូបស្រាត កំពូលតារាចម្រៀង កូរ៉េខាងត្បូង ត្រូវបានជនអនាមិក យកមកបង្ហោះជាសាធារណៈ ដើម្បីបង្ខួចកេរ្តិ៍ឈ្មោះ លោក និងមិត្តស្រីនាង Kim Tae Hee។
នាង Kim Tae Hee បាននិយាយថា នាងមិនបានបាត់បង់ ទូរស័ព្ទរបស់នាងទេ ហើយក៏មិនដែលបាន ថតរូបបែបនេះដែរ ដូច្នេះករណីនេះ អាចត្រូវបានចាត់ទុកថា ជាចេតនាមិនល្អ ដែលជនអនាមិក បានយកមកបង្ហោះ តាមប្រព័ន្ធអនឡាញ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះនាង និង Rain ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល