CamNews

តារា 

តារាចម្រៀង Park Bom នឹងត្រលប់មកវិញ ជាមួយឹងអាល់ប៊ុមថ្មី នៅខែក្រោយ

កូរ៉េ ៖ យោងតាមរបាយការណ៍កាលពីថ្ងៃទី ១៥ ខែកុម្ភៈ Park Bom មកពីក្រុម 2NE1 កំពុងតែផលិតអាល់ប៊ុមចម្រៀងទោលថ្មី ក្រោយពីអវត្ដមានពីវិស័យចម្រៀងរយៈពេលប្រហែល ៨ ឆ្នាំ។


របាយការណ៍បានបញ្ជាក់ថា បច្ចុប្បន្ន Park Bom កំពុងមមាញឹកក្នុងការរៀបចំសម្រាប់ការចេញអាល់ប៊ុមចម្រៀងទោលថ្មីមួយ នៅពាក់កណ្តាលខែមីនា។ ការប្រឹងប្រែងលើកនេះ នឹងធ្វើឱ្យនាងសម្រេចជោគជ័យក្នុងការចេញអាល់ប៊ុមបទចម្រៀងដំបូងរបស់នាង បន្ទាប់ពីបទ​​ "Don’t Cry" ក្នុងឆ្នាំ ២០១១ ។

កាលពីខែកក្កដាឆ្នាំមុន Park Bom បានចុះកិច្ចសន្យាធ្វើជាអ្នកសិល្បៈ នៅក្រោមស្លាកសញ្ញាថ្មី D-Nation ។

មិនអាចរង់ចាំបានទៀតទេ លើការវិលត្រឡប់របស់តារាចម្រៀង Park Bom ៕



ប្រែសម្រួល៖ ចំរើន

ប្រភព៖ allkpop


Tags: Park Bom 2NE1 Seoul South Korea Kpop