CamNews

តារា 

តារាចម្រៀង Cpop ព្យាយាមបង្កការចាប់អារម្មណ៍

 

នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តន្ដ្រីរបស់ចិនបានបាត់បង់តំណែងរបស់ខ្លួនក្នុងតំបន់។ ធៀប
នឹង Kpop របស់កូរ៉េ Cpop របស់ចិនហាក់ដូចជាកំពុងដំក្បាលចុះ។ នៅចំពោះស្ថានភាពនេះ
ទន្ទឹមនឹងការធ្វើសកម្មភាពត្រឹមត្រូវរបស់តារាមួយចំនួនធំ ក៏មានតារាទើបតែរះមួយភាគតូច
កំពុងស្វែងរកវិធីដើម្បីទទួលបានភាពល្បីល្បាញ ក្នុងនោះពួកគេបានប្រើវិធីសាស្ដ្រដ៏គួរអោយ
ខ្មាសអៀន។

កាយវិការចម្លែកជ្រុលលើឆាក
គេហាក់ដូចជាមិនបានឃើញថា ការសំដែងណាមួយនៅលើឆាករបស់តារាចម្រៀងចិន មិន
មានឆុតក្ដៅសាច់នោះទេ។ ទស្សនិកជនមួយចំនួនថ្លែងថា នៅពេលបានទស្សនាពួកគេគ្រាន់
តែមានអារម្មណ៍ថាឈឺភ្នែក គឺមិនមែនពិរោះស្ដាប់នោះទេ។
មុននេះប៉ុន្មានថ្ងៃ តារាចម្រៀង Karen Joy Morris​(莫文蔚) បានប្រារព្ធការប្រគុំតន្ដ្រីផ្ទាល់ខ្លួន
មួយនៅតៃវ៉ាន់។ ការសំដែង និងរបៀបរបបរបស់នាងមិនមានអ្វីផ្លាស់ប្ដូរ ប៉ុន្ដែសំលៀកបំពាក់
របស់នាងត្រូវបានគេចាត់ជាប្រភេទ"អាសអាភាស"។ តារាចម្រៀងនេះ បានបង្ហាញសាច់ខ្ចី
របស់ខ្លួនជាបន្ដបន្ទាប់ រហូតដល់មានអ្នកខ្លះនិយាយថា Karen Joy Morris​ គួរតែប្ដូរអាជីពពី
អ្នកចម្រៀង មកធ្វើជាអ្នកអ្នកបង្ហាញម៉ូដឈុតក្នុងវិញល្អជាង។


Karen Joy Morris​ និងឈុតបង្ហាញសាច់របស់ខ្លួននៅលើឆាក


ឈុតបង្ហាញខោ អាវទ្រនាប់របស់ Karen Joy Morris​




ចម្រៀងរបស់ Karen Joy Morris​ បានធ្វើអោយទស្សនិកជនក្ដៅភ្នែក
Tsai I-lin(蔡依林), Chang Hui-mei(张惠妹) និង Stefanie Sun ជាដើម ក៏ជាតារាចូលចិត្តបង្អួត
សាច់ខ្ចីរបស់ខ្លួននៅលើឆាក បើទោះជាជូនកាល មានប្រតិកម្មយ៉ាងខ្លាំងពីទស្សនិកជន។
នៅពេលតារាចម្រៀងស្រីចូលចិត្តសិចស៊ី តារាចម្រៀងប្រុសក៏មិនអន់ប៉ុន្មានដែរ។ Andy Hui
(许志安) កំពូលតារាមានស្រុកកំណើតនៅហុងកុងរូបនេះក៏ត្រូវបានទស្សនិកជនរិះគន់យ៉ាង
ចាស់ដៃនៅពេលបង្ហាញខ្លួនជាមួយតារាបង្ហាញម៉ូដដែលស្លៀកពាក់ដូច មិនបានស្លៀកពាក់។

Andy Hui សំសែងជាមួយតារាបង្ហាញម៉ូដដ៏សិចស៊ី






Edmond Leung(梁汉文) ព្យាយាមបង្កការចាប់អារម្មណ៍
ថ្មីៗនេះ ក្រុមចម្រៀង Yu Quan(羽.)ក៏បានធ្វើអោយមានការភ្ញាក់ផ្អើលខ្លាំង នៅពេលដែល
ពួកគេ មិនបានបង្ហាញសាច់ ប៉ុន្ដែបែរជាបង្ហាញភាពស្រើបស្រាលដោយកាយវិការ។



ក្រុម Yu Quan និងការថើបគូថនៅលើឆាក


សូម្បីតែ Andy Lau កំពូលតារាសំដែងរបស់ហុងកុងក៏ធ្លាប់ស្រាតខោលើឆាក
ក្នុងសម័យនេះ គេមិនបានគិតថា ជាកំពូលតារា តារាទើបតែរះ ឬអ្នកសំដែងមិនល្បីឈ្មោះនោះ
ទេ ពួកគេទាំងអស់សុទ្ធសឹងតែចូលចិត្តបង្ហាញសាច់នៅលើឆាក៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ K14

Tags: star china chinese movie