បាត់ដំបងៈ បុរសម្នាក់ ដែលរស់ នៅអនាថា តាមដងផ្លូវ បានវ៉ៃធ្វើបាបកូន ឲ្យដើរសុំទាន គេយក
លុយ ផឹកស្រា និងជក់ថ្នាំញៀន ត្រូវកម្លាំង នគរបាលក្រុង ចាប់បញ្ជូន មកស្នងការខេត្ត កាលពី
វេលា ម៉ោង២៣ និង៤៧នាទី យប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចផ្សារបឹងឈូក ស្ថិតក្នុង
ភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ប្រភពព័ត៌មាន ពីមន្រ្តីនគរបាល ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត
បានឲ្យដឹងថា ជនអនាថា (ជនសង្ស័យ) ដែលសមត្ថកិច្ច បានឃាត់ខ្លួន បានមានឈ្មោះ ញ៉ុក សុខ
ណា ហៅ ម៉ៅ ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើត ភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុង
បាត់ដំបង បានវ៉ៃធ្វើកូនៗទាំង៥នាក់ ឲ្យដើរសុំទានគេគ្រប់ទីកន្លែង ហើយបានយកលុយ ដែលសុំ
បានយកមក ផឹកស្រា និងទិញថ្នាំញៀន ជក់ជាប្រចាំពេលស្រឹងម្តងៗ តែងវ៉ៃធ្វើបាបកូនរាល់ថ្ងៃ
ខណៈប្រពន្ធឈ្មោះ ពៅ អិត ហៅផល បានរត់ចោលបាត់ ។ ជាក់ស្តែងកាលពីវេលា ម៉ោង២៣និង
៤៧នាទី យប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព
សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជន សង្ស័យកំពុងស្រវឹងស្រា និងថ្នាំញៀន ក៏បានធ្វើបាបវ៉ៃកូន
ស្រីអាយុ១០ឆ្នាំ (ជាកូនទី២) រហូតដល់ បែកក្បាលហូរឈាម ត្រូវបានសមត្ថកិច្ចជួយ ដឹកយកទៅ
ដេរ នៅមន្ទីរពេទ្យ ខេត្តចំនួន១០ថ្នេរ ក្រោយពី បាននាំក្មេងទៅមន្ទីពេទ្យរួចហើយ កម្លាំងនគរបាល
ក្រុង ដែលដើរល្បាតពេលយប់ បានឃាត់ខ្លួនឪពុក (ជនសង្ស័យ) បញ្ជូនមកការិយាល័យជំនាញ
ទាំងយប់ ដើម្បីសួរនាំដោយមានការ ជួយឧត្ថមគាំទ្រពី អង្គការ CPU ផងដែរ។
ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានវ៉ៃកូន និងបានបង្ខំឲ្យកូនៗ ដើរសុំទាន គេរាល់
ថ្ងៃដើម្បី យកលុយមកឲ្យខ្លួនផឹកស្រានិងប្រើប្រាស់ថ្នាំញៀន ខណៈដែលប្រពន្ធខ្លួន បានរត់ចោល
បានបន្សល់ ទុកកូនឲ្យខ្លួនជាអ្នកគ្រប់គ្រង ម្នាក់ឯង ។ បើតាមចម្លើយ កូនស្រីរងគ្រោះ បាននយាយ
ថា ដោយសារតែ ម្តាយពួកនាងទ្រាំ នៅជាមួយមិនបានក៏សម្រេច ចិត្តរត់ចោលទាំងឪពុក និងកូន
រហូតដល់សព្វថ្ងៃ ហើយ ឪពុកនាងតែងតែដេញ កូនឲ្យដើរម្តាយរាល់ថ្ងៃផងដែរ ។
យោងតាមបទល្មើស ជាក់ស្តែងរបស់ជនសង្ស័យ ដែលបានប្រព្រឹត្ត និងចម្លើយសារភាពរួចមកការិ
យា ល័យជំនាញ បានកសាងសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យទៅ តុលាការខេត្ត ដើម្បីចាត់ការតាម
ច្បាប់ ។
សូមបញ្ជាក់ថា ជនអនាថាមួយចំនួនបាននាំគ្នាមកស្នាក់នៅ ចំកណ្តាលក្រុងម្តុំ នាគបាញ់ទឹក ចងមុង
ដេកយ៉ាងអាណាធិបតេយ្យ ជាច្រើនខែមកហើយ តែបច្ចុប្បន្នអាជ្ញាធរ ស្ថាប័នជំនាញ ឬអង្គការក្រៅ
រដ្ឋាភិបាលទទួលបន្ទុកនៅពុំទាន់មានចំណាត់ការណាមួយនៅឡើយទេចំពោះរឿងនេះ ហើយជន
អនា ថាទាំងនោះនៅកន្លែងណាដើរអុកឡុករំខានគេកន្លែងនោះគ្រប់ពេល។
ជាក់ស្តែងអាជីវករដែលនៅលក់ដូរនៅផ្សាររាត្រីមាត់ស្ទឹងបានត្អូញត្អែជាខ្លាំងពីការរំខានរបស់ពួកអនា
ធិបតេយ្យនេះ ហើយពួកគេបានសំណូមពរដល់អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ មេត្តាមានវិធានការ
ចាត់ការរឿងនេះផង៕