CamNews

សំណើច 

ទាហ៊ានឆ្លាត

យើងដឹងហើយថា ទាហ៊ានមានតួនាទីសំខាន់ណាស់នៅក្នុងកិច្ចការងារការពារប្រទេសជាតិ
ដោយឡែកនៅក្នុងមន្ទីរពេទ្យទាហ៊ានមួយមានទាហ៊ានជាច្រើនត្រូវរងរបួសនិងបានមកសំរាក
ព្យាបាលនៅទីនោះ ។ ចៃដន្យស្រាប់តែនៅមន្ទីរពេទ្យនោះមានកម្មវិធីមនុស្សធម៌មួយ ដែល
បង្កើតឡើងដោយបវរកញ្ញាម្នាក់ដ៏ស្រស់ស្អាតទើបតែទទួលជ័យលាភីការប្រកួតនាពេលថ្មីៗ
បានទៅសល់ទីនោះ ។

បន្ទាប់ពីបានឈានជើងចូលដល់មន្ទីរពេទ្យភា្លម ទាហ៊ានដែលកំពុងសំរាកព្យាបាលទាំង
ប៉ុន្មានហាក់មានកំលាំងព្រឺសតែម្តង និងបានសំឡឹងមើលទាំងអារម្មណ៍រវើរវាយពោរពេញ
ដោយក្តីស្រលាញ់ចំពោះម្ចាស់កម្មវិធីមនុស្សធម៌នោះ ។ បវរកញ្ញាដ៏ស្រស់ស្អាតបានដើរ
សួរសុខទុក្ខជនរងរបួសពីមួយទៅមួយ លុះដល់កន្លែងទាហ៊ានម្នាក់រងរបួសដៃក៏បាន
និយាយទៅកាន់ទាហ៊ាននោះថា៖

-ដៃនេះគឺជាដៃដែលមានគុណបំផុតសំរាប់ប្រទេសជាតិយើង ព្រោះដៃនេះបានសំលាប់ពួក
ខ្មាំងសត្រូវអស់ជាច្រើន ប្រទេសជាតិនឹងដឹងគុណលោកមិនភ្លេចឡើយ ។ ពេលដែល
និយាយរួចបវរកញ្ញានោះក៏បានអោនចុះថើបដៃទាហ៊ាននោះ ។ ដោយសារតែសំដីប៉ុន្មាន
ម៉ាត់ប៉ុណ្ណោះបានធ្វើអោយទាហ៊ាននោះរំជួលចិត្តរហូតដល់ថា្នក់ស្រក់ទឹកភ្នែកទៀតផង ។

បវរកញ្ញានោះក៏បានដើរទៅសួរសុខទុក្ខអ្នកជំងឺបន្ទាប់ ។ ពេលដែលបានឃើញបវរកញ្ញានោះ
ឆ្ពោះទៅកន្លែងខ្លួន ទាហ៊ាននោះក៏បានយកដៃរបស់ខ្លួនដាក់នៅក្រោយខ្នងរួចនិយាយទៅ
កាន់បវរកញ្ញានោះថា ៖
-ខ្ញុំបានប្រើមាត់របស់ខ្ញុំជេរទៅលើពួកខ្មាំងរហូតពួកវាស្លាប់អស់ជាច្រើននាក់ ហើយឥឡូវនេះ
មាត់ខ្ញុំហាក់បីដូចជាមិនសូវស្រួលសោះ !!!..... ៕
ដោយ៖ រដ្ឋា

Tags: