CamNews

តារា 

យឹម តាស្រង់៖«​ក្រុងភ្នំពេញពោរ​ពេញ ដោយ​អំពើ​ឆក់​ប្លន់ ​សង្ស័យ​​មាន ក្រុម​ហ៊ុន​ចោរ​បង្កើត​ឡើង​ ជា..

(ភ្នំពេញ)៖ «ចោរប្លន់ពេញក្រុងហើយពេ​លនេះ មានចោរប្លន់ជាក្រុ​មទៀត ពេលខ្លះរហូតដល់ខ្ញុំគិតថា ក្រុងភ្នំពេញពេលនេះ ប្រហែលជា​មានក្រុមហ៊ុនចោរបង្កើតឡើង​ ជាលក្ខណៈBusinessចោរ ដែលមានអគ្គនាយក និងបុគ្គលិកជាចោរច្រើននាក់ បម្រើការងារនេះ។ ប្រជាជនក្នុងក្រុងម៉ោង៩យប់ មិនទាន់ទេជិះម៉ូតូភ្នែកសភ្នែកខ្មៅ ដោយភាពភ័យខ្លាច ទំាងប្អូនគេទំាងប្អូនខ្ញុំ រាល់ពេលចេញពីសាលារៀនពេលយប់ ព្រោះតែទីក្រុងពុំមានសុវត្ថិភាព ដែលសំបូររឿងឆក់ប្លន់ ហើយមានយប់ខ្លះគេ ឃើញប៉ូលីសខ្លាហោះ គេកា​ន់តែខ្លាចទៀត ព្រោះប៉ូលីសមួយចំនួនជាប៉ូលីសខ្លាឃ្លោក ដែលធ្លាប់គៀបគេស៊ីញយ ដូចជាព័ត៌មានកាលពីប៉ុន្មានខែ​មុននោះ ប៉ូលីសខ្លាឃ្លោកមួយក្រុមនោះ វាប្រព្រឹត្តិបែបនេះ​ឡើង៣ឆ្នាំហើយ តែប៉ូលីសទើបតែចាប់បាន»។ នេះជាករលើកឡើងរបស់កវីនិពន្ធដ៏ល្បីឈ្មោះ ក្នុងផលិតកម្ម ថោន លោក យឹម តាស្រង់ ​ដែលបានសរសេរឡើង ក្នុងបណ្ដាញសង្គម Facebook របស់ខ្លួន កាលពីពេលថ្មីៗនេះ ខណៈសមត្ថកិច្ចរឹតបន្តឹងខ្លាំងទៅលើច្បាប់ចរាចរ ប៉ុន្តែអំពើឆក់ប្លន់ក្នុងរាជធានីភ្នំពេញ នៅតែកើតឡើង គួរឲ្យព្រួយបារម្ភ។ 

​មិនខុសពីប្រជាពលរដ្ឋទូទៅនោះទេ ដែលធ្វើការរិះគន់ជុំវិញការដាក់ឲ្យអនុវត្តច្បាប់ចរាចរណ៍ថ្មី ជាក់ស្ដែងកវីនិពន្ធល្បីឈ្មោះ ប្រចាំផលិតកម្មថោន លោក យឹម តាស្រង់ ថ្មីៗនេះ ក៏បានបញ្ចេញ​ទស្សនៈផ្ទាល់ខ្លួន ដោយមិនគាំទ្រ ចំពោះច្បាប់ចរាចរណ៍នេះដែរ។ លោកនិយាយថា «សម្រាប់មតិខ្ញុំមិនយល់ស្របសោះ ចំពោះច្បាប់ចរាចរណ៍ថ្មីតម្រូវឲ្យដាក់កាត់គ្រី និងឯកសារផ្សេងៗជាប់ខ្លួន រាល់​ពេលធ្វើដំណើរតាមយាន្តជំនិះនោះ...»។

លោកបន្ថែមទៀតថា «ខ្ញុំនិយាយនេះពុំមានចេតនា ប្រឆាំងនឹងនយោបាយរបស់ថ្នាក់ដឹកនាំទេ ប៉ុន្តែច្បាប់នេះខ្ញុំវិ​ភាគទៅហាក់ដូចជាហួសហេតុពេក ពិបាកនឹងសម្របចិត្តតាម។ ប្រសិនបើថ្នាក់ដឹកនាំ អាចលុបបំបាត់អំពើឆក់ប្លន់បាញ់សម្លាប់បាន ប្រសើរជាងនេះ ខ្ញុំគិតថាប្រហែលជាមិនមាននរណា ហើបមាត់តវ៉ាទេ តែរាល់ថ្ងៃអំពើឆក់ប្លន់ នៅកក្រើកក្រុងនៅឡើយ។ អរគុណដែលបងប្អូនក្នុង Facebookបានអាន Status នេះ ខុសទាស់ត្រង់ណាខ្ញុំសូមអភ័យទោសទុកជាមុន »។​

តាមការបញ្ចេញសារខាងលើ របស់កវីនិពន្ធ យឹម តាស្រង់ គឺចង់មានន័យថា ការបង្កើតច្បាប់អ្វីមួយ ជាពិសេសច្បាប់ចរាចរថ្មីនេះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋពិបាកក្នុងការគោរពតាម រហូតមានសំឡេងរិះគន់ច្រើន ដើម្បីឲ្យកែប្រែ ឬធ្វើវិសោធនកម្មបន្ថែម ប៉ុន្តែបើរដ្ឋាភិបាលគិតគូលុបបំបាត់​អំពើឆក់ប្លន់ឲ្យអស់​ទាំងស្រុង ក្នុងក្រុងភ្នំពេញ គឺជារឿងប្រសើខ្លាំងបំផុត ហើយប្រជាពលរដ្ឋនឹងចូលរួមអបអរសាទរ ទៀតផង ៕​