សាលាដំបូងខេត្តកណ្តាល បានចោទប្រកាន់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិហ្វីលីពីនម្នាក់ នៅសាលាឯកជនមួយនៅក្រុងតាខ្មៅ ពីបទរំលោភក្មេងស្រីអាយុ ៤ ឆ្នាំដែលជាសិស្សរបស់គាត់។
លោក កែវ ពិសិដ្ឋ ស្នងការក្រុងតាខ្មៅ បានកំណត់អត្តសញ្ញាណជនជាប់ចោទ ឈ្មោះ Roman Palo Aquino ជាគ្រូបង្រៀនអាយុ ២៧ ឆ្នាំ បង្រៀនភាសាអង់គ្លេសនៅសាលាអន្តរជាតិ វេស្ទលែនដ៍ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក កែវ ពិសិដ្ឋ បាននិយាយថា ជនរងគ្រោះមានអាយុ ៤ឆ្នាំជាសិស្សរបស់លោក Aquino។
លោក Aquino ត្រូវបានចោទប្រកាន់ពីបទរំលោភរំលោភសេពសន្ថវៈ ដោយមានស្ថានទម្ងន់ទោស និងប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៧ ទៅ ១០ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស។
លោក Aquino ត្រូវសមត្ថកិច្ចក្រុងតាខ្មៅចាប់ខ្លួនកាលពីថ្ងៃសុក្រ បន្ទាប់ពីមានបណ្តឹងរបស់ឪពុកម្តាយជនរងគ្រោះ។ បច្ចុប្បន្នលោក Aquino កំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្ន។
លោក ម៉េង ហុង បាននិយាយថាឪពុកជនរងគ្រោះ បានទៅយកកូនស្រីចេញពីសាលារៀនកាលពីថ្ងៃសុក្រ នៅម៉ោង ១០:៣០ នាទីព្រឹក។ ពេលមកដល់ផ្ទះម្តាយរបស់នាងរៀបចំងូតទឹកឲ្យកូនស្រីរបស់គាត់ ស្រាប់តែឃើញមានឈាមនៅលើខោទ្រនាប់ និងនៅលើប្រដាប់ភេទរបស់នាង។
គាត់បានសួរកូនស្រីរបស់គាត់ពីដំណើររឿង។ ជនរងគ្រោះបានប្រាប់ម្តាយថានៅប្រហែលម៉ោង ១០:១៥ នាទីព្រឹក មុនពេលចាកចេញពីសាលារៀន គ្រូរបស់នាងឈ្មោះ Aquino បាននាំនាងទៅបន្ទប់ទឹកដើម្បីងូតទឹកឲ្យនាង។ ជនរងគ្រោះបាននិយាយថាលោក Aquino បានរំលោភនាងនៅក្នុងបន្ទប់ទឹកនោះ។
លោក ហុង បានកត់សម្គាល់ថា បន្ទាប់ពីជនរងគ្រោះបានប្រាប់ម្តាយរបស់នាងពីអ្វីដែលបានកើតឡើង ម្តាយនាងបាននាំទៅមណ្ឌលសុខភាពក្រុង។ គ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះត្រូវបានគេរំលោភ។
លោក ហុង បានបន្ថែមថា បន្ទាប់ពីទទួលបានការបញ្ជាក់ពីវេជ្ជបណ្ឌិត ឪពុកម្តាយបានខឹងសម្បានឹងលោក Aquino ហើយបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចតែម្តង។
លោក Aquino ត្រូវបានចាប់ខ្លួននៅសាលារៀន ម៉ោង ១២ ថ្ងៃត្រង់កាលពីថ្ងៃសុក្រ ៕
ប្រភព ៖ khmertimes
សម្រាប់អ្នកដែលចូលចិត្តខ្សែភាពយន្តបែប action លាយឡំជាមួយនឹង drama ហើយជាពិសេសនោះគឺការប្រណាំងឡានយ៉ាងស្វិតស្វាញរវាង...
ខ្សែភាពយន្ត “អេធីអឹមខូច ស្នេហាអ៊ែរុឺ” ឬ ATM ជាខ្សែភាពយន្តមនោសញ្ចេតនាបែបកំប្លែងថ្មីមួយដែលនឹងមកដល់គ្រប់រោងភាពយន្ត...
ដូចដែលអ្នកទាំងអស់គ្នាបានស្គាល់មកហើយខ្សែភាពយន្ត Terminator ដែលបានចេញតាំងតែពីឆ្នាំ1984មកម្លេះ...
ថ្ងៃឈប់សម្រាកសម្រាប់អ្នកដែលមិនមានដំណើរកំសាន្តទៅកន្លែងណាអាចមកទស្សនារឿងចេញថ្មីដែលមានចំណងជើងថា “សៀវភៅកំណត់ហេតុខ្មោច“ ...
អ្នកណាដែលមិនចូលចិត្តទស្សនាខ្សែភាពយន្តចារនារីការពារយុត្តិធម៌នោះ។ ថ្មីៗនេះផលិតកម្ម Sony Pictures បានធ្វើអោយពិភពលោកភ្ញាក់ផ្អើកជាមួយ...
ក្រោយពីបានចេញនូវខ្សែភាពយន្តដ៏រន្ធត់ IT: Chapter Two កាលពីប៉ុន្មានខែមុនរូចមក Warner Bros. បានបញ្ចេញនូវស្នាដៃថ្មី...
ខ្សែភាពយន្តបែបរន្ធត់មួយទៀតហើយបានមកដល់ក្នុងរោងភាពយន្តកាលពីថ្មីៗនេះ ដែលមានចំណងជើងថា “កាក់ឆ្លុះខ្មោច” ឬ The Real Ghosts...
ដំណឹងល្អសម្រាប់អ្នកចូលចិត្តទស្សនាខ្សែភាពយន្តទាំងអស់ រឿង Frozen បានត្រឡប់មកវិញ...
ដូចដែលបានដឹងហើយថាខ្សែភាពយន្តហុងកុងល្បីបំផុតក្នុងប្រភេទបែបសំណាញ់ច្បាប់ និងការស្វែងរកយុត្តិធម៌...
រឿងថ្មីដែលទើបនឹងដាក់បញ្ចាំងនៅក្នុងរោងភាពយន្តគឺរឿង “ព្រហ្មលិខិតស្នេហ៍”...