ក្នុងតំបន់ Evora នៅប្រទេស អេស្ប៉ាញ មានវិហារមួយមានឈ្មោះថា Capela
dos Ossos។ក្នុងវិហារតូចចម្លែកនេះ បណ្ដាជញ្ជាំងនិងសរសរទ្រសំខាន់ៗ
ត្រូវបានបិទភ្ជាប់ដោយលលាដ៍ក្បាលរាប់មិនអស់ រីឯឆ្អឹងផ្សេងៗទៀតត្រូវ
បានដាក់ភ្ជាប់គ្នាដោយស៊ីម៉ង។
មើលពីខាងក្រៅ Capela dos Ossos មានសភាពដូចជាវិហារបុរាណនានា ប៉ុន្ដែអ្នកនឹងមាន
អារម្មណ៍ថាបះសក់នៅពេលឈានជើងចូលដល់ខាងក្នុងវិហារដែលត្រូវបានគេសាងសង
តាមបែបរូងផ្នូរ Ossa alla San Bernadino នៅក្រុង Milan របស់អ៊ីតាលី។
តាមការពិត វិហារឆ្អឹងនេះជាកម្មសិទ្ធិរបស់រាជវង្ស ដែលត្រូវបានអាចារ Phanxico បង្កើត
ឡើងយោងតាមបែបបទ Gothic ក្នុងអំឡុងពេលចាប់ពីឆ្នាំ១៤៦០ដល់១៥១០ នៃសតវត្ស
ទី១៦។អាចារទាំង៤២រូបបានរួមចំណែកក្នុងការកសាងវិហារ Capela dos មានការយល់
ឃើញថា នៅពេលដែលយើងសម្លឹងមើលឆ្អឹង នោះយើងនឹងនឹកកឃើញដល់ការស្លាប់
ដែលដូចទៅនឹងស្រមោលអន្ទោលតាមប្រាណជានិច្ចបើទោះជាយើងមានទ្រព្យសម្បត្តិច្រើន
ប៉ុណ្ណាក៏ដោយ។ដូច្នេះពួកគេក៏បានសម្រេចចិត្តដាក់ឆ្អឹងទាំងនេះនៅជាមួយគ្នា។
វិហារ Francis ត្រូវបានតុបតែងយ៉ាងប្រណិតក្នុងនោះទីសការៈបូជាត្រូវបានធ្វើពីមាសហើយ
ជញ្ជាំងនានាមានបិទឥដ្ឋភ្លឺរលោង ខណៈដែលវិហារឆ្អឹងមានផ្លូវចូលមួយនៅក្បែរនោះតាម
រយៈក្លោងទ្វារធំដែលមានភ្ជាប់ផ្លាកធំមួយដែលសរសេរយ៉ាងច្បាស់ថា ឆ្អឹងទាំងឡាយនៅ
ទីនេះគឺដើម្បីស្វាគមអ្នកនៅពេលអ្នកលាចកលោក។
ចូលទៅដល់ខាងក្នុង បរិយាកាសមានសភាពត្រជាក់កាយនិងមានឆ្អឹងមនុស្ស លលាដ៏ក្បាល
មនុស្សជាច្រើនបង្ហាញខ្លួនយ៉ាងច្បាស់ជាងពេលណាទាំងអស់។ឆ្អឹងទាំងនេះត្រូវបានភ្ជាប់
នៅលើជញ្ជាំងនិងសរសរសំខាន់ៗរបស់វិហារ។ចំនួនឆ្អឹងមនុស្សនៅទីនេះមានប្រមាណជា
ជាង៥.០០០។យើងបានដឹងផងដែរថា ឆ្អឹងដែលត្រូវបានគេប្រើប្រាស់ដើម្បីតុបតែងវិហារគឺ
ជាឆ្អឹងរបស់ក្រុមយោធាដែលបានស្លាប់ក្នុងសង្គ្រាមឬជនរងគ្រោះដែលបានស្លាប់ដោយសារ
ជម្ងឺអាសន្ដរោគ។ជាការពិត ពួកគេគឺជាប្រជាជនដែលមានវាសនាអាក្រក់ត្រូវបានកប់នៅក្នុង
វាលកប់ខ្មោចក្នុងជំនាន់ យុគស័យកណ្ដាលនៅតំបន់ Evora។
ប្រការដែលគួរចាប់អារម្មណ៍នោះគឺថា ឆ្អឹងរបស់អ្នកដែលបានកសាងវិហារនេះឡើងបែរជា
មិនត្រូវបានគេដាក់តាំងលើជញ្ជាំងនោះទេ តែត្រូវបានដាក់នៅក្នុងក្ដារមឈូសសតូចនៅក្នុង
វិហារ។
ក្រៅពីឆ្អឹងដ៏គួរស្រៀវខ្លួនទាំងនោះ នៅមានឆ្អឹងមនុស្សពីនាក់ដែលនៅដូចដើមទាំងស្រុងត្រូវ
បានគេព្យួរលើជញ្ជាំង ដែលនេះបានបង្កភាពត្រជាក់ខ្នងកាន់តែខ្លាំងឡើងៗ។ពុំមាននរណា
ម្នាក់អាចដឹងបានថា គ្រោងឆ្អឹងទាំងពីរនេះជារបស់នរណារឡើង ប៉ុន្ដែមានរឿងដំណាលជា
ច្រើនបានបកស្រាយពីអាថ៌កំបាំងនេះ។រឿងដែលត្រូវបានគេលើកមកនិយាយច្រើនបំផុត
បានបង្ហាញថា ពួកគេគឺជាឪពុកនិងកូន ឪពុកបានមានសាហាយ រីឯកូនគឺជាកូនរបស់ខ្លួននិង
សាហាយនោះ។អ្នកទាំងពីរត្រូវបានប្រពន្ធដើមប្រចណ្ឌខ្លាំងហើយក៏បានដាក់បណ្ដាសា។
ពេលដើរទៅដល់ចុងបញ្ចប់នៃវិហារឆ្អឹងនេះ អ្នកនឹងបានឃើញទីសការៈបូជាដែលមានឈើ
ឆ្កាងមួយ ប្រការនេះមានន័យថា វាជាការរំដោះមួយក្រោយពីការស្លាប់របស់មនុស្សម្នាក់ៗ។
ខណៈនោះដែរ នៅលើពិដាននៃវិហារក៏មានការតុបតែងគួរចាប់អារម្មណ៍ដោយមានអក្សរ
សរសេរថា ខ្ញុំលាចាកលោកប៉ុន្ដែមិនមែនស្លាប់នោះទេ! ខ្ញុំស្លាប់នៅក្រោមពន្លឺ! ឬក៏ថាថ្ងៃខ្ញុំ
ស្លាប់គឺល្អជាងថ្ងៃខ្ញុំចាប់កំណើត!
ដោយៈសូរីយ៉ា