ខេត្តបន្ទាយមានជ័យ៖ កូនប្រសា ទំនើងម្នាក់ បានប្រើហឹង្សា វាយម៉ែក្មេក របួសទ្រមខ្លួន និងមុខ
ហើយត្រូវ គេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យទាំងយប់ កាលពីវេលាម៉ោង១១យប់ថ្ងៃទី៣០ ខែ
កក្កដា ឆ្នាំ២០១៣ ក្នុងភូមិប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខឹងព្រោះ
ម៉ែក្មេក និយាយហាមមិន ឲ្យដើផឹក ពេលយប់ទៀត ព្រោះខ្លួនស្រវឹង មួយថ្ងៃហើយ ។
លោកហម ម៉ុត មេបញ្ជាការ អ ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣
នេះថាជនសង្ស័យ ដែលកម្លាំងរបស់លោកឃាត់ខ្លួនមានឈ្មោះម៉ែន សាមឿន ភេទប្រុស អាយុ
៣៣ឆ្នាំ។ ជននេះ បានវាយធ្វើបាបម្តាយក្មេក របស់ខ្លួនខណះដែលខ្លួន ស្រវឹង ហើយទាមទាឲ្យ
ម៉ែក្មេក បើកទ្វារឲ្យខ្លួន ទៅផឹកថែមទៀតទាំងយប់ តែត្រូវម្តាយក្មេក ស្តីបន្ទោសនិងហាម ក្នុង
បំណងមិនចង់ឲ្យដើរផឹក ពេលយប់បន្ត កូនប្រសាទំនើងនេះ កើតការក្តៅក្រហាយ ខឹងក៏មាន
កាតមាត់គ្នា ទៅវិញទៅមករហូត តឹងសរសៃកររៀងៗខ្លួន ទ្រាំមិនបានកូនប្រសាឈ្មោះម៉ែន សា
មឿន នេះបានវាយម៉ែក្មេក តែឲ្យរបស់ពោក្បាល និងមុខតែម្តង។
លោក ហម ម៉ុត បានបន្តថា ការឃាត់ខ្លូនជនសង្ស័យ គឺសមត្ថកិច្ចយើងធ្វើឡើងបន្ទាយពីទទួល
បានពាក្យបណ្តឹងពី ស្រ្តីរងគ្រោះម្នាក់ឈ្មោះ ញៀន រ៉ែម អាយុ៥៤ឆ្នាំ រស់នៅក្នុងភូមិប៉ោយប៉ែត
សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវជាម្តាយក្មេកជនសង្ស័យបានរៀបរាប់ថា គាត់
ត្រូវកូនប្រសាវាយឲ្យរបួសទើបកម្លាំង អ ហ ក្រុងប៉ោយប៉ែតចុះទៅអន្តរាគមន៍ ក៏ឈានដល់ការ
ចាប់ខ្លួន ជនសង្ស័យមកចាត់ការ តាមច្បាប់តែម្តង។
ប្រភពពីអ្នករស់នៅជិតខាង បានឲ្យដឹងថា ស្ត្រីជាម្តាយក្មេករូបនេះ ក៏ជាមនុស្សមិនណយដែរ
ចូលចិត្តមើល ងាយកូនប្រសា និងរករឿងគ្នាស្ទើរាល់ថ្ងៃ ទើបកូនប្រសារូបនេះ ទៅផឹកស្រាកាត់
សាញ ពេលត្រលប់ ចូល ផ្ទះវិញ សង្ឃឹមថាបានដេកលក់ តែម៉ែក្មេករូបនេះ ជេរប្រទេចផ្តាសារ
ដៀលពូជន៍ ដៀលអម្បូរ ទើបធ្វើឲ្យ កូនប្រសារទ្រាំមិនបាន ក៏វាយតែម្តងទៅ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល