CamNews

ព័ត៌មានជាតិ 

ចេញពីផឹកស៊ី នាំគ្នាទៅច្រៀងខារ៉ាអូខេ បុកបង្គោលភ្លើង ស្លាប់ម្នាក់ របួសធ្ងន់ស្រាល ២ នាក់

កណ្តាលៈ ជនរងគ្រោះម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯ ២ នាក់ទៀត ជាអ្នករួម
ដំណើរ រងរបួសធ្ងន់ ស្រាល ត្រូវបានគេបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ដោយសារ
តែជិះម៉ូតូលឿន ដល់ផ្លូវកោងមិនបន្ថយ ក៏ ជ្រុលទៅបុកបង្គោលភ្លើង យ៉ាងពេញទំហឹង ធ្វើឲ្យ
ម៉ូតូរងការខូចខាត យ៉ាងដំណំ ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ១០ និង ៣០នាទីយប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ
២០១៣ ស្ថិតនៅមុខ ហ្គារ៉ាសសាំងស៊ូគីម៊ិច ភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្ត
កណ្តាល ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង ៣ នាក់ បាននាំ
គ្នាមកផឹកស៊ីក្នុង ក្លឹប មហាសាល ក្រុងតាខ្មៅ ពេលផឹកស៊ីស្រវឹងជោកហើយ ក៏នាំគ្នាទៅច្រៀង
ខារ៉ាអូខេ បន្តនៅភ្នំពេញ លុះពេល ឌុបគ្នា មកដល់កន្លែងកើតហេតុ ដោយស្ថានភាពផ្លូវកោង
ហើយជនរងគ្រោះបើកលឿន ក៏ជ្រុលចង្កូត ទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យដួល បោក
ទៅនឹងថ្នល់រេពេញផ្លូវ ក្នុងនោះម្នាក់អ្នកឌុបស្លាប់ភ្លាមៗ នៅនឹងកន្លែង រីឯអ្នករួមដំណើរ ២នាក់
ពីក្រោយរងរបួសធ្ងន់ស្រាល ត្រូវបានគេដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ អាយុ
ជីវិត រីឯម៉ូតូត្រូវបាននគរបាល យកទៅរក្សាទុក នៅអធិការដ្ឋានចរាចរក្រុងតាខ្មៅ ដើម្បីរង់ចាំ
ក្រុមគ្រួសារ ចូលខ្លួនមកដោះស្រាយ ទៅតាមផ្លូវច្បាប់ ។

នគរបាល បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះ មានឈ្មោះ អាន តារ៉ា ភេទប្រុស អាយុ
២៨ឆ្នាំ រស់នៅភូមិ ត្រពាំងថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ និងអ្នករួមដំណើរពីក្រោយ២នាក់
ទៀត ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ រងរបួសធ្ងន់ស្រាល ទាំង២នាក់ អ្នកទាំង៣ ជិះម៉ូតូ ១
គ្រឿង ម៉ាកស៊ុយស៊ូគីនិក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BS-7716 ជិះក្នុងទិសដៅពីត្បូង
ទៅជើងក្នុងបំណង ចូលទៅរាជធានីភ្នំពេញ។ បច្ចុប្បន្នជនរងគ្រោះ ដែលរង របួសធ្ងន់ស្រាល
កំពុងសម្រាកព្យាបាលបន្ត ចំណែកឯសព ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ
តាមប្រពៃណី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ