CamNews

កំសាន្ត 

តារាចិន Li Bingbing ចូលរួមសម្ដែងក្នុងរឿង Resident Evil ភាគ ៥

តារាភាពយន្តចិនដីគោគនាង Li Bingbing ជាតារាជើងចាស់មួយរូប ហើយប្រហែលជាមិនប្លែក
ទេប្រសិនបើគេបានឃើញនាងសម្ដែងក្នុងខ្សែភាពយន្ត Hollywood នោះ ហើយចំពោះខ្សែភាព
យន្តដែលមកថ្មីនឹងមានចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ គឺរឿង Resident Evil: Retribution ក៏
នឹងមានវត្តមានរបស់នាងផងដែរ។

ខ្សែភាពយន្តរឿង Resident Evil ដែលចេញក្នុងឆ្នាំ ២០១២ នេះគឺជាភាគទី ៥ នៃសេរ៊ី Resident
Evil ដែលជាខ្សែភាពយន្តថតតាមសេរ៊ី នៃវីដេអូហ្គេម របស់ជប៉ុនដែលមានចំណងជើងដូចគ្នា។

ខ្សែភាពយន្តរឿង Resident Evil ភាគទី ៥ នេះបានចាក់បញ្ចាំងនៅ LA កាលពីថ្ងៃទី ១២ កន្លង
មកនេះដោយមានការចូលរួមទស្សនាពីអ្នកដឹកនាំរឿង Paul Anderson តារាប្រចាំរឿង Milla
Jovovich និងនាង Li Bingbing។ ខ្សែភាពយន្តបាញ់ប្រហារសម្លាប់ Zombie ភាគទី ៥ នេះនឹង
មានចាក់បញ្ចាំងនៅកម្ពុជានាចុងខែនេះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ jaynestars 


Tags: li bingbing chinese star hollywood movie