CamNews

តារា 

សារ៉ាយ សក្ខណា ធ្វើឲ្យ​អ្នក​​មាន​គុណទាំងពីរ​ ស្រក់​ទឹកភ្នែក​ក្នុង​ថ្ងៃ​មង្គលការ

ភ្នំពេញ៖ មង្គលការរ បស់តារាសម្តែង ល្បីឈ្មោះ កញ្ញា សារ៉ាយ សក្ខណា ដែលធ្វើឡើងកាល ពី យប់មិញ នៅក្នុងទីក្រុង កោះពេជ្រអាគារ (G) ត្រូវបានគេ មើលឃើញថា មានភ្ញៀវទៅចួល រួម ប្រមាណជិត ២ពាន់នាក់ រួមមានឯឧត្តម លោកជំទាវ អ្នកឧកញ៉ា និងសិល្បករ-សិល្បការិនី ក្មេងចាស់ប្រុសស្រី ជាច្រើននាក់។ គេកត់សម្គាល់ ឃើញថា មង្គលការរបស់ កញ្ញា សារ៉ាយ សក្ខណា កាលពីយប់មិញនេះ បានធ្វើឲ្យមិត្តៗសិល្បករ-សិល្បការិនី មានភាពភ្ញាក់ផ្អើលយ៉ាង ខ្លាំង ព្រោះនៅមុខអាគារ រៀបចំពិធីរបស់នាង នៅក្នុងទីក្រុងកោះពេជ្រ មានមហាជន ឈមើល កកកុញ ធ្វើឲ្យអ្នកធ្វើដំណើរ ឆ្លងកាត់ទីនោះ ពិបាកចេញចូល ព្រោះមាន មនុស្សម្នាច្រើន ពេក ចោមរោមមើល ។

គេសង្កេតឃើញ សារ៉ាយ សក្ខណា និងស្វាមី លោក កែវ ប៊ុនមេត្រី ព្រមទាំងក្រុមគ្រួសារ ឪពុក ម្តាយទាំងសងខាង បានឈរនៅមុខរោង ពិធីចាំទទួល បដិសណ្ឋាកិច្ច ភ្ញៀវកិត្តិយស ជាច្រើន ពាន់នាក់ ប្រកបដោយទឹកមុខសប្បាយ រីករាយឥតឧបមា ។ បន្ទាប់ពីទទួលស្វាគមន៍ ភ្ញៀវកិត្តិ យសរួចហើយ ងាកទៅក្នុង កម្មវិធី ឯណេះវិញ សារ៉ាយ សក្ខណា បានថ្លែងស្វាគមន៍ ចំពោះវត្ត មានរបស់ ភ្ញៀវកិត្តិយស ដែលបានចូលរួម និងថ្លែងអំណគុណ យ៉ាងជ្រាលជ្រៅ ប្រកប ដោយក្តី រំភើប ក្តុកក្តួល ដោយមិននឹកស្មានថា មានថ្ងៃនេះ សម្រាប់នាង ។

ជាមួយគ្នានេះ នៅពេលដែល សារ៉ាយ សក្ខណា បានលត់ជង្គង់ នៅចំពោះមុខឪពុកម្តាយ សុំ ខមាទោសរាល់កំហុសឆ្គង ទាំងឡាយ នាងបានធ្វើកន្លងមក ចំពោះអ្នកមានគុណ ដែលបានផ្តល់ កំណើត របស់នាង រហូតដល់ធំដឹងក្តី និងមានថ្ងៃដ៏វិសេសនេះ គ្រានោះហើយ ឪពុកម្តាយរបស់ នាង បានរំជើបរំជួលចិត្ត ទប់ទឹកភ្នែកមិនបាន ក៏ស្រក់ទឹកភ្នែក នៅមុខភ្ញៀវកិត្តិយស ។ ខណៈ ដែល សារ៉ាយ សក្ខណា លត់ជង្គង់សុំ ខមាទោស ឪពុកម្តាយរបស់នាង និយាយទាំង អួលដើមក និងហូរទឹកភ្នែករលីងរលោង បានធ្វើឲ្យភ្ញៀវកិត្តិយស និងសិល្បករ-សិល្បការិនី ដែលអញ្ជើញ ចួលរួម បានស្រក់ទឹកភ្នែក ស្ទើរគ្រប់ៗគ្នា ។

ចំពោះពិធីមង្គលការ របស់កញ្ញា សារ៉ាយ សក្ខណា ដែលរៀបចំឡើង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣នេះ ត្រូវបានគេលើក ឡើងថា ជាពិធីដែលធំជាង គេប្រចាំឆ្នាំ ២០១៣ ក្នុងចំណោម ពិធី ផ្សេងៗរបស់ សិល្បករសិល្បការិនី នៅក្នុងប្រទេស ព្រោះពិធីមង្គលការ របស់នាង គឺសម្បូរ ទៅដោយអ្នក សិល្បៈចួលរួម ពោលគឺ គ្មានអវត្តមាន អ្នកណាម្នាក់ឡើយ។

សូមប្រិយមិត្តទស្សនា ទិដ្ឋភាពរួមក្នុងថ្ងៃមង្គលការ របស់ សារ៉ាយ សក្ខណា ដែលភ្នាក់ងារ គេហទំព័រ LookingTODAY បានចុះទៅផ្ដិតយករូបភាព ទាំងនេះ ដល់ទីកន្លែងផ្ទាល់ ដូចខាង ក្រោមនេះ៖

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: saray sakhana entertainment khmer super stars actress MC