CamNews

ព័ត៌មានជាតិ 

រថយន្តបាឡែន បុករបងថ្ម ផ្ទះសំណាក់ខ្សាច់មាស ស្លាប់ស្រ្តីម្នាក់ និងអ្នកបើករថយន្តរបួសស្រាល

ភ្នំពេញ ៖ ស្រ្តីម្នាក់ដែល គេមិនទាន់ស្គាល់ អត្តសញ្ញាណ បានស្លាប់ភា្លមៗ នៅហ្នឹងកន្លែងកន្លែង
កើតហេតុ និងបុរសម្នាក់ទៀត ដែលជាអ្នកបើករថយន្ត    បានរងរបួសស្រាល  ក្រោយពី រថយន្ត
កាមរីបាឡែន របស់ពួកគេ បានជ្រុលទៅបើកទៅបុករបងថ្មផ្ទះសំណាក់ខ្សាច់មាស កាលពីវេលា
ម៉ោង១និង៤៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកក្កដា ២០១៣ ស្ថិតក្នុងភូមិកៀន
ឃ្លាំង២ សង្កាត់ព្រែកលាភ ខណ្ឌឫស្សីកែវ ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ  បានអោយដឹងថា មុនពេលកើតហេតុមាន រថយន្តកាមរី
បាឡែន ១គ្រឿង ពណ៌ស   ពាក់ស្លាកលេខ ភ្នំពេញ 2W-9157  បើកបរដោយបុរសម្នាក់ និងស្រ្តី
អ្នករួមដំណើរម្នាក់ បានធ្វើដំណើរ  តាមបណ្តោយ ផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីកើត ទៅលិច
តាម ផ្លូវស្ពានជ្រោយចង្វា   ខណៈមកដល់មុខ   ផ្ទះសំណាក់ខ្សាច់មាស   រថយន្តបានបួង ចង្កូត
ត្រឡប់ក្រោយ ក៏បានជ្រុលបោកខ្ទប់នឹងរបងថ្មផ្ទះសំណាក់   បណ្តាលឱ្យរថយន្តក្រពឹតផ្នែកខាង
ស្តាំ គៀបជាប់ស្រ្តីម្នាក់ស្លាប់ភ្លាមៗ  នៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកអ្នកបើកបររថយន្ត
ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និង កម្លាំងនគរបាលចរាចរណ៍ជើងគោក បានចុះទៅវាស់
វែង  យករថយន្តខាងលើ   ទៅរក្សាទុកនៅការិយាល័យ  នគបាលចរាចណ៍ ជើងគោក រាជធានី
ភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ចំណែក  សពស្រ្តីខាងលើមិនទាន់ស្គាល់អត្តសញ្ញាណ  ត្រូវយកទៅដំកល់ទុកនៅ វត្តទឹកថ្លា រង់
ចាំបងប្អូន មកទទូលពេលក្រោយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News