CamNews

ព័ត៌មានជាតិ 

ឡង់គ្រីស័រ បុករថយន្ត ដឹកទឹកកក ចតស្ងៀម ស្លាប់ម្នាក់ និងរងរបួស ធ្ងន់ស្រាល៣នាក់

ខេត្តស្ទឹងត្រែង៖ គ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើងកាល ពីវេលាម៉ោង២ រសៀល ថ្ងៃ
ទី១៩ ខែឧសភា ឆ្នាំ២០១៣ នៅចំណុច ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ទល់មុខនឹង
ស្នាក់ ការសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរបួស
ធ្ងន់ស្រាល។

សេចក្តីរាយការណ៍ ពីសាក្សីបាន ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង រវាងរថយន្ត
ឡង់គ្រីស័រ១គ្រឿង បុកជាមួយនឹងរថយន្តកូរ៉េ ដឹកទឹកកក ដែលចតស្ងៀម បម្រុងលើក ទឹកកក
ដាក់ឱ្យម៉ូយ ភ្លាមនោះ រថយន្តឡង់គ្រីស័រពណ៌ស ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន
លុះដល់ចំណុចផ្លូវកោង រថយន្តបាន ក៏ជៀសកន្លុក មកឆ្វេង រួចបត់ទៅស្តាំ បណ្តាលឱ្យ ជ្រុលចង្កូត
ទៅបុក ជាមួយរថយន្តកូរេដឹកទឹកកក បណ្តាល ឱ្យរថយន្ត ដែលចតស្ងៀម ផ្លោងទៅមុខចេញ ពី
កន្លែងកើតហេតុ ប្រមាណជាង១០ម៉ែត្រ ។

ស្របពេលនោះដែរ រថយន្តបង្ក បន្ទាប់ពីបុកក្បាល រថយន្ត វិលមកក្រោយ ក្រឡាប់ផ្ងាជើងចាក់
មនុស្ស ចេញដេករាយប៉ាយ ពេញផ្លូវ ខណៈនោះគេឃើញអ្នកបើករថយន្ត របួសធ្ងន់ជាងគេ រហូត
ដល់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។ នគរបាលចរាចរណ៍ បានឱ្យដឹងថា ជនរងគ្រោះទាំង៤នាក់
រស់នៅក្រុងបានលុង ខេត្តរតនគិរី

ជនរងគ្រោះទី១ មានឈ្មោះ អូន ទូច អាយុ២១ឆ្នាំ ជាអ្នកបើករថយន្ត បានស្លាប់ពេល បញ្ជូនដល់
មន្ទីរពេទ្យ ទី២ឈ្មោះ យ៉ាង មុំាង អាយុ៤៩ឆ្នាំ របួសត្រង់ ក្បាលធ្ងន់ ទី៣ឈ្មោះ យ៉ាង ប៉ុង អាយុ
៣៣ឆ្នាំ របួសស្រាល (ទាំង២នាក់ជាបងប្អូនបង្កើត) ទី៤ឈ្មោះ ស៊ើយ អេង អាយុ៤១ឆ្នាំ របួស
ស្រាល ។ ចំពោះរថយន្តបង្ក ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ៩៣៤៤ ធ្វើដំណើរពីខេត្ត
រតនគិរី ឆ្ពោះទៅស្រុកសៀមប៉ាង ខេត្ត ស្ទឹងត្រែង ចំណែករថយន្តដឹកកក ជាប្រភេទផលិត នៅ
ប្រទេសកូរ៉េ គ្មានស្លាកសលេខ ៕                                                       

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ