-ជនបង្កខឹងអ្នកទៅប៉ះកង់រថយន្ដថា ឌឺ ឱ្យខ្លួន ស្ទុះទៅភ្ជង់ក្បាល
កណ្ដាល ៖ ជនសង្ស័យម្នាក់ ដែលត្រូវ បានគេលួចបង្ហើបថា ជាកូនប្រុសរបស់ថៅ កែហាងឆ្នេរ
ទន្លេ ស្ថិតនៅក្រុងតាខ្មៅ ខេត្ដ កណ្ដាល បានបាញ់ចំនួន ៣គ្រាប់ ដោយ សារតែមានជម្លោះនៅ
ក្នុងគ្រួសាររបស់ខ្លួន ប៉ុន្ដែ ជនបង្កវ័យក្មេងរូបនេះ ត្រូវបានសមត្ថ កិច្ចដោះលែងឱ្យត្រឡប់ទៅផ្ទះ
វិញ ក្រោយ ពីធ្វើការអប់រំរួច ។
អំពើបាញ់ប្រហារ ចំនួន ៣គ្រាប់ ស្ថិត នៅក្នុងហាងឆ្នេរទន្លេខាងលើនេះ បានកើត ឡើង កាលពី
វេលាម៉ោង ៦ និង១៥នាទី ល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៣ កន្លង ទៅ ។
អធិការនគរបាល ក្រុងតាខ្មៅ លោក ស៊ឹម ប៊ុតបណ្ឌិត បានថ្លែងប្រាប់ដើមអម្ពិល តាមទូរស័ព្ទថា
ពិតជាមានករណីបាញ់ ប្រហារទាំងនេះកើតឡើងមែន ប៉ុន្ដែ មូល ហេតុដែលនាំឱ្យជននេះបាញ់
បណ្ដាលមកពី មានជម្លោះនៅក្នុងគ្រួសារ ។ លោកអធិការ ក្រុងតាខ្មៅបានបន្ដទៀតថា ក្រោយ
ពីមាន សកម្មភាពបាញ់បោះខាងលើនេះកើតឡើង កម្លាំងនគរបាលរបស់លោក បានចុះទៅ
កន្លែងកើតហេតុភ្លាមៗ និងឃាត់ខ្លួនជនបង្ក មកកាន់អធិការដ្ឋាននគរបាល ក្រុងតាខ្មៅ។
បើយោងតាមលោក ស៊ឹម ប៊ុតបណ្ឌិត ដោយសារតែមានការសម្រួលពីក្រុម គ្រួសារ ទើបខាង
នគរបាលគ្រាន់តែអប់រំ ហើយអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។
យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីនគរ បាលមួយរូបបានឱ្យដឹងថា ជនដែលបង្កការ ផ្ទុះអាវុធខាង
លើនេះ ឈ្មោះ អ៊ន លុច្ស ភេទប្រុស អាយុ ១៩ឆ្នាំ នឹងត្រូវបានគេដឹង ថា ជាកូនប្រុសរបស់ថៅ
កែហាងឆ្នេរទន្លេ តែម្ដង ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងទៀតថា បុរសម្នាក់ឈ្មោះ យិន ម៉េង អាយុ
៤៨ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ មុខរបរ អ្នកដឹកទំនិញ ត្រូវបានយុវជនរូបនេះ
យកកាំភ្លើងទៅភ្ជង់ ក្បាល ដោយចោទថា ឌឺឱ្យខ្លួន។ ប៉ុន្ដែ ធាតុ ពិត នៅពេលកើតហេតុនោះ
បុរសរងគ្រោះ យិន ម៉េង បានយករថយន្ដទៅបូមខ្យល់នៅមុខហាង ហើយពេលនោះបានស្រែក
ប្រាប់ ទៅអ្នកបូមខ្យល់ថា បាញ់បន្ថែមទៀត មាន ន័យថា បាញ់ខ្យល់ចូលបន្ថែមទៀត ។ពេល
នោះ ស្រាប់តែជនបង្កដែលត្រូវបានគេរាយ ការណ៍ថា ឧស្សាហ៍ផ្ទុះអាវុធនាពេលកន្លង មកនោះ
បានឮថា បុរស យិន ម៉េង ឌឺឱ្យខ្លួន ក៏ស្ទុះមកភ្ជង់ក្បាលនឹងកាំភ្លើង ប៉ុន្ដែ ត្រូវបានជួយអន្ដរាគមន៍
ភ្លាមៗ ពីសមត្ថកិច្ចផងដែរ។ យ៉ាងណាក៏ដោយការផ្ទុះអាវុធ ហើយសមត្ថកិច្ច ត្រឹមធ្វើការអប់រំ
ឱ្យត្រឡប់ ទៅផ្ទះវិញនោះ ច្បាស់ជាជនបង្កខាងលើ បានចិត្ដ និងបាញ់ លើកក្រោយទៀត នៅ
ពេលមានរឿងអ្វី កើតឡើងនោះ ដែលនាំឱ្យរូបគេខឹង ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល